សុខភាព និង ផ្លូវភេទ

ម្តាយដែលបានបង្កើតកូនប្រុស ងាយទទួលរងជំងឺផ្តាសាយ

ស្រ្តីមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុស ងាយនឹងប្រឈមមុខនឹង ការកើតជំងឺផ្តាសាយបំផុត នៅក្រោយពេលសម្រាលកូនរួច។

ជាមួយគ្នានេះដែរ ករណីកើតជំងឺគ្រុនផ្តាសាយ ក្រោយពេលសម្រាល គឺជារឿងដែលតែងតែកើតឡើងស្ទើរតែទូទៅ ទៅហើយចំពោះស្រ្តីដែលជាម្តាយវ័យក្មេង។

ក្រុមអ្នកស្រាវជ្រាវបានធ្វើការសាកសួរ ដល់ស្រ្តីដែលជាម្តាយទាំងអស់ អំពីសុខភាព ស្ថានភាពរាងកាយ និង អាការឈឺចាប់ ព្រមទំាងសុខភាពផ្នែកស្មារតីថែមទៀត។ លទ្ធផលក៏បានបង្ហាញឲ្យឃើញថា ស្រ្តីដែលបង្កើតបានកូនប្រុស មានសុខភាពទន់ខ្សោយជាងស្រ្តី ដែលបង្កើតបានកូនស្រ្តី។

ដោយឡែក ស្រ្តីក្រោយពេលសម្រាលកូនស្រីរួចហើយ ពួកគេមានប្រែប្រួលអារម្មណ៍ និងស្មារតីនៅក្នុងកម្រិតស្រាល មួយតែប៉ុណ្ណោះ។ ចំណែកឯម្តាយដែលទទួលរង នូវបញ្ហាធ្ងន់ធ្ងរជាងនោះគឺ ម្តាយដែលបង្កើតកូនបាន កូនប្រុស។

ការខុសប្លែកគ្នាខាងផ្លូវចិត្តយ៉ាង អាថ៌កំបាំងនៅក្នុងខ្លួនរបស់ម្តាយ ចំពោះភេទរបស់កូនដែលបានបង្កើតមក ប្រុស ឬស្រីនោះ បានជះឥទ្ធិពលដល់សភាពផ្លូវចិត្តរបស់គេ ពិសេសចំពោះស្រ្តីជាម្តាយ ដែលងាយនឹងប្រឈមមុខចំពោះការប្រែប្រួលអារម្មណ៍ និងស្មារតីធ្ងន់ធ្ងរ ដែលជួយកាលអាចធ្វើឲ្យម្តាយឆ្កួតក៏ថាបាន។

ស្ថានភាពនៃការប្រែប្រួលស្មារតី និងសុខភាពរបស់ស្រ្តីដែលបង្កើតបានកូនប្រុស ក៏មានមូលហេតុរបស់វាដែរ ដោយវាបានផ្តើមឡើង ពីប្រភពនៃទំនាក់ទំនង មិនប្រកបដោយសុភមង្គល ជាមួយនឹងបុរសជាស្វាមី នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់នាង ដែលអាចធ្វើឲ្យនាងមិនសប្បាយចិត្ត ដោយសារតែបញ្ហាគ្រួសារ។
ហេតុអ្វីឈឹចាប់តាមរាងកាយ ក្រោយហាត់ប្រាណ?

មនុស្សមួយចំនួនប្រឈមមុខ និងអាការឈឺចាប់តាមរាងកាយ ក្រោយពេលហាត់ប្រាណរួច។ នេះអាចបណ្តាលមកពីមិនបានកំដៅសាច់ដុំ មុនពេលហាត់ប្រាណ។ ការកម្តៅសាច់ដុំប្រហែល ៥-៧នាទីជាការធ្វើចលនាសន្លាក់ និងសាច់ដុំថ្នមៗ ដើម្បីផ្តល់ជាសញ្ញាដាស់តឿនរាងកាយថា នឹងត្រូវធ្វើការធ្ងន់។

ការកម្តៅសាច់ដុំនេះ ត្រូវធ្វើឡើងក្នុងលក្ខណៈយឺតៗសន្សឹមៗ និងសម្រាកសាច់ដុំមកវិញ មិនត្រូវធ្វើដោយឆាប់រហ័ស និងខ្លាំងក្លាពេកនោះទេ ដោយត្រូវធ្វើតាំងពីក្បាល ដល់ចុងជើងឲ្យសាច់ដុំយឺតតឹងមិនត្រូវអត់ដង្ហើម នៅពេលពន្យឺតសាច់ដុំនោះទេ។

ក្រោយពេលហាត់ប្រាណររួចត្រូវសម្រាកប្រមាណ ៥-៧នាទី ដោយដើរយឺតៗ ដើម្បីបន្ថូរសាច់ដុំព្រមទាំងជួយឲ្យបេះដូង និងសាច់ដុំមានតុល្យភាពឡើងវិញ។

Most Popular

To Top