អង់គ្លេស ៖ កុមារចំនួន៩នាក់ នៅចក្រភពអង់គ្លេស ត្រូវបានគេដឹងថា បានស្លាប់ នៃការផ្ទុះឡើងជំងឺ Strep A នាពេលថ្មីៗនេះ ជាការឆ្លងកម្រិតស្រាល និងត្រូវបានព្យាបាល យ៉ាងងាយស្រួលជាមួយនឹងថ្នាំ អង់ទីប៊ីយោទិចអាម៉ុកស៊ីលីន យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។
ឱសថការីជាន់ខ្ពស់ម្នាក់ បាននិយាយថា កង្វះប៉េនីស៊ីលីនកំពុងនាំឲ្យ មានការភ័យខ្លាចថា វេជ្ជបញ្ជាមួយចំនួន នឹងមិនត្រូវបានបំពេញ ខណៈកម្រិតជំងឺ តាមរដូវបន្ត កើនឡើង ។ នាយកឱសថស្ថាន Zeshan Rehmani បានរិះគន់មន្ទីរសុខាភិបាលថា ហួសចិត្ត បន្ទាប់ពីខ្លួនបានច្រានចោល សំណើផ្តល់ថ្នាំ អង់ទីប៊ីយោទិចដល់កុមារតាមសាលារៀនដើម្បីជួយការពារជំងឺរួមទាំង Strep A ដោយនិយាយថា មិនមានថ្នាំទេ។ ថ្ងៃនេះ យើងមិនទាន់បាន អាចទទួលបានប៉េនីស៊ីលីន ក្នុងស្តុកទាំងអស់ ។
ការព្រមានរបស់លោកកើតឡើង ចំពេលដែលឪពុកម្តាយមួយចំនួនបាននឹងកំពុងប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិចចាស់ៗ ឬហួសកំណត់ដោយពួកគេ បានរកឃើញ នៅផ្ទះ ដើម្បីព្យាបាលកូន របស់ពួកគេ ។ នោះនាំឲ្យ លោកស្រី Thorrun Govind ប្រធានសមាគម ឱសថ Royal ព្រមានប្រឆាំង នឹងការធ្វើរោគ វិនិច្ឆ័យដោយខ្លួនឯង និងជំរុញឲ្យឪពុកម្តាយនិយាយ ជាមួយគ្រូពេទ្យជំនួសវិញ ។
លោកស្រី បានព្រមានថា ថ្នាំអង់ទីប៊ីយោទិច ដែល នៅសេសសល់ត្រូវតែ ត្រលប់ទៅឱសថស្ថានវិញ ព្រោះវាមានហានិភ័យ ដែលកុមារអាចត្រូវបានគេចាក់ថ្នាំខុស ។ ប៉ុន្តែទម្រង់រាតត្បាត នៃបាក់តេរីដែលគេស្គាល់ថា iGAS បានកើនឡើងនៅឆ្នាំនេះ ជាពិសេសចំពោះអ្នក ដែលមានអាយុក្រោម ១០ ឆ្នាំ ៕