ណូវែលសេឡង់៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ថា នៅឆ្នាំក្រោយ ប្រទេសណូវែលសេឡង់នឹងបញ្ចប់ការហាមប្រាមថ្នាំជក់បារី ។
ច្បាប់ដែលបានអនុម័ត ដោយសភាកាលពីថ្ងៃអង្គារមានន័យថា អ្នកណាដែលកើតក្រោយឆ្នាំ២០០៨ នឹងមិនអាចទិញបារី ឬផលិតផលថ្នាំជក់បានទេ ។
វានឹងមានន័យថា ចំនួនមនុស្សដែលអាចទិញថ្នាំជក់នឹងថយចុះជារៀងរាល់ឆ្នាំ ។ ជាឧទាហរណ៍នៅឆ្នាំ២០៥០មនុស្សអាយុ ៤០ឆ្នាំ នឹងក្មេងពេកក្នុងការទិញបារី ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល Ayesha Verrall ដែលបានណែនាំច្បាប់នេះ បានលើកឡើងថា វាគឺជាជំហានមួយ “ឆ្ពោះទៅរកអនាគតគ្មានផ្សែង” ។
លោកវេជ្ជបណ្ឌិត Verrall បានថ្លែងថា “មនុស្សរាប់ពាន់នាក់នឹងរស់នៅបានយូរ ជីវិតកាន់តែមានសុខភាពល្អ ហើយប្រព័ន្ធសុខភាពនឹងមាន៥ពាន់លានដុល្លារ NZ ស្មើនឹង៣,២ពាន់លានដុល្លារ កាន់តែប្រសើរឡើងពីការមិនចាំបាច់ព្យាបាលជំងឺ ដែលបណ្តាលមកពីការជក់បារី” ។
អត្រានៃការជក់បារី របស់ប្រទេសណូវែលសេឡង់ គឺស្ថិតនៅក្នុងកម្រិតទាបជាប្រវត្តិសាស្ត្ររួចទៅហើយ ដោយក្នុងនោះមានមនុស្សពេញវ័យ ត្រឹមតែ៨ភាគរយប៉ុណ្ណោះ ដែលជក់បារីជារៀងរាល់ថ្ងៃ ។ នេះបើយោងតាមស្ថិតិរបស់រដ្ឋាភិបាល ដែលបានចេញផ្សាយនៅក្នុងខែវិច្ឆិកា ដោយបានធ្លាក់ចុះពី៩,៤ភាគរយធៀបនឹងឆ្នាំមុន ។
ការហាមឃាត់នេះត្រូវបានគេសង្ឃឹមថា ច្បាប់ស្តីពីបរិស្ថានគ្មានផ្សែងនឹងកាត់បន្ថយចំនួននោះ មកតិចជាង៥ភាគរយនៅឆ្នាំ ២០២៥ដោយមានគោលបំណងជាចុងក្រោយ ក្នុងការលុបបំបាត់ការអនុវត្តទាំងអស់គ្នា ។
ច្បាប់នេះក៏ត្រូវបានរចនាឡើង ដើម្បីកំណត់ចំនួនអ្នកលក់រាយដែលអាចលក់ផលិតផលថ្នាំជក់ ដល់៦០០កន្លែងនៅទូទាំងប្រទេសហើយធ្លាក់ចុះពី៦.០០០កន្លែង នាពេលបច្ចុប្បន្ន និងកាត់បន្ថយកម្រិតជាតិនីកូទីន នៅក្នុងផលិតផលដើម្បីធ្វើឱ្យពួកគេមិនសូវញៀន ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា