ជំងឺក្អក គឺជាជំងឺដែលមនុស្សទូទៅគិតថា ជាអាការសមញ្ញមួយ និងអាចកើត ចំពោះទាំងមនុស្សធំ និងកុមារ ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកទាំងអស់គ្នា នៅតែប្រងើយកន្តើយ ចំពោះអាការមួយនេះ នោះវានឹងអាចធ្វើឲ្យសុខភាព របស់លោកអ្នកធ្លាក់ ក្នុងសភាពធ្ងន់ធ្ងរបាន។
អត្ថបទមួយនេះ នឹងប្រាប់អ្នកអំពីវីធីមួយចំនួន ដែលអាចជួយឲ្យអ្នកបង្ការខ្លួនពីជំងឺមួយនេះ ។ វាគឺជាវិធីដ៏សាមញ្ញមួយ ដើម្បីអនុវត្តន៏មុនពេលចូលគេង ដែលវាអាចបំបាត់នូវអាការក្អក នៅពេលអ្នកក្រោកឡើង ពីដំណេកវិញនាព្រឹកព្រលឹម។
1-ជឿជាក់ថា អ្នកមានភួយដ៏កក់ក្តៅមួយ នៅលើគ្រែរបស់អ្នក ។ នៅពេលគេង អ្នកតែងតែចង់បានភួយមកគ្រប់ដណ្តប់លើខ្លួនប្រាណ ជើង និង ទ្រូងរបស់អ្នក។ ដូច្នះហើយ ប្រសិនបើអ្នកមានអការក្អកនៅពេលយប់អ្នកគួរតែ យកភួយដណ្តប់ដងខ្លួនរបស់អ្នកឲ្យជិត និងបានកក់ក្តៅ។
2-ត្រូវយកកន្សែងរបស់អ្នក ដាក់ដោយឡែកពី របស់អ្នកដែលមានជំងឺក្អក ។ មួយវិញទៀត ត្រូវជឿជាក់ថា ភួយត្រូវបានដណ្តប់លើទ្រូង របស់អ្នកនៅពេលដែល អ្នកកំពុងគេង ។
3-ត្រូវយកកន្សែង ទៅរុំក របស់អ្នកឲ្យជិត ដោយមិនត្រូវឲ្យចេញស្បែកនៅត្រង់កន្លែងណាមួយឡើយ ។
4-អ្នកគួរតែលេបថ្នាំក្អកមុនពេលចូលគេង ។ ប្រសិនបើអ្នកមានអាការក្អកភា្លម ហើយ អ្នកលេបថ្នាំភា្លម នោះវាគ្មានប្រសិទ្ធភាពឡើយ។