សុខភាព និង ផ្លូវភេទ

វិធីបំបាត់ ការឈឺចាប់ នៅត្រង់ជើង

អ្នកមានអាការឈឺ ចាប់នៅត្រង់ជើងនៅរដូវរងាមែនទេ? ជាធម្មតាៈ កម្តៅពង្រីកសសៃឈាម ដោយបន្ថយល្បឿនចលនាឈាមរត់ ដោយក្នុងដំណើរ រត់ឡើងឆ្ពោះត្រង់ទៅបេះដូង ឈាម និងសសៃឈាមខ្មៅ (ឈាមចូលបេះដូង) ត្រូវស្ទះ និងត្រូវពន្យឺត ដំណើរឈាមរត់ ។ តាមរបាយការណ៏ថ្មីមួយរបស់ Insee បានឲ្យដឹងថា មានស្រ្តីចំណាស់ម្នាក់ ក្នុងចំណោមពីរ នាក់ដែលមានអាយុពី ២០ទៅ ២៥ឆ្នាំ រងការឈឺចាប់ជើង ដែលបណ្តាលមក ពីភាពមិនគ្រប់គ្រាន់នៃសសៃឈាមខ្មៅ ។ ប៉ុន្តែបើបានអនុវត្តន៏នូវវិធីមួយចំនួន ខាងក្រោមនេះវានឹងអាច ជួយសម្រាលការឈឺចាប់របស់អ្នកបាន។

អ្នកត្រូវដើររៀងរាល់ថ្ងៃៈ
ចលនាឈាមរត់ប្រព្រឹត្តទៅ ជាពីរដំណាក់កាល ។ ជាដំបូងបង្អស់បេះដូង បញ្ជួនឈាម ទៅក្នុងសសៃឈាមក្រហម ដើម្បីឲ្យរលាយ និងអុកស៊ីសែន ដើម្បីចិញ្ចឹមសរីរាង្គ ។ បន្ទាប់មកឈាមរត់ត្រឡប់រកប្រភពដើមវិញ ។ ដើម្បីបង្កើនកម្លាំងចលនាឈាមរត់ត្រឡប់បាន គេត្រូវការកែងជើងប៉ះផ្ទាល់និងដី។ ហេតុនេះការអង្គុយនៅនឹង មួយកន្លែងជាកត្តាធ្វើឲ្យសសៃឈាមខ្មៅ មានមិនគ្រប់គ្រាន់។ ដូច្នេះប្រសិនជាអ្នកទៅលេងសមុទ្រ នៅពេលត្រឡប់មកពីឆ្នេរ សមុទ្រវិញ អ្នកត្រូវបង្ហូរទឹកត្រជាក់ដាក់លើជើងទាំងពីរ របស់អ្នកជារៀងរាល់ថ្ងៃ ដោយស្រោយពីភ្នែក គោលឡើងរហូតដល់ភ្លៅ។

អ្នកមិនត្រូវអង្គុយគងជើងទេៈ
ឥរិយាបទ អង្គុយគងជើង នាំឲ្យត្បៀតសសៃឈាមខ្មៅ និងសសៃឈាមក្រហម ហើយ បង្កការរំខានដល់ចលនាឈាមរត់ ។ អ្នកគួរចៀសវាងសកម្មភាពណា ដែលត្រូវការអង្គុយយូរពេក ជាពិសេសនៅពេលដែលមានដំណើរប្រែប្រួល នៃសម្ពាធបរិយាកាស ដែលវាធ្វើឲ្យឈាមឡើងខាប់ ដូច្នេះអ្នកគួរលេបថ្នាំ អាស្ពីរីន ដើម្បីធ្វើឲ្យឈាមរាវ ។

អ្នកត្រូវបរិភោគអាហារ ដែលនាំឲ្យមានសុខភាពល្អៈ
អាហារដែលសម្បូរជាតិខ្លាញ់ច្រើនពេក បណ្តាលឲ្យមានកករខ្លាញ់ នៅតាមគែមសសៃឈាម ហើយក៏បង្កការរំខាន ដល់ឈាមរត់ ។ អ្នកគួរបរិភោគអាហារណា ដែលមានជាតិសសៃ ព្រោះវាមានភាពងាយស្រួល ក្នុងការឆ្លងកាត់ពោះវៀន ព្រមទាំងគួរគិតគូរដល់អាហារដែលមានជាតិវីតាមីន ពិសេសវីតាមីនE (មាននៅក្នុងបន្លែស្ពៃស សណ្តែកសៀង គ្រាប់ធុញ្ញជាតិ) វីតាមីន B3 (ផ្សិតចំបើង….) វីតាមីន C (ប៉េងប៉ោះ ក្រូចថ្លុង ក្រូចឆ្នារ ក្រូចពោធ៍សាត់ជាដើម) ។ វីតាមីនទាំងអស់នេះ មានអត្ថប្រយោជន៏ក្នុងការ ការប្រឆាំងអំពើអុកស៊ីតកម្ម ហើយក៏អាចប្រឆាំង ភាពកកណែនតាមគែមសសៃ ឈាមផងដែរ ។

ត្រូវម៉ាស្សាជើងខ្លូនឯងនៅពេលយប់ៈ
មុនពេលអ្នចូលគេង អ្នកត្រូវច្របាប់កំភួនជើង របស់អ្នកឲ្យបានយូរ ដោយលាបក្រេមម្យ៉ាង ដែលជួយបំបាត់ជំងឺស្លាក់ឈាម ដែលត្រូវលាបចាប់ពីភ្នែករហូតដល់ជង្គង់ ។
បន្ទាប់មកអ្នកនឹងទទួលបានអារម្មណ៏ធូរស្រាល យ៉ាងឆាប់រហ័ស ហើយអ្នកត្រូវអនុវត្តន៏វិធីនេះជារៀងរាល់យប់។

អ្នកគួរធ្វើការហាត់ប្រាណបន្តិចៈ
នៅផ្ទះ: អ្នកត្រូវដេកសណ្តូកជើង ហើយផ្ងារពោះឡើង ដាក់ប្រអប់ដៃទាំង២ក្រោមត្រគាក ដើម្បីកុំឲ្យសល់ប្រហោងខ្នង ។លើកជើងទាំងពីរជាមុំកែង និងរក្សាជំហរនេះ។ រួចពត់បន្ទន់ប្រអប់ជើងចុះឡើង បន្ទាប់មកបង្វិលភ្នែកគោល។ សម្រាប់ឥរិយាបទនេះ អ្នកត្រូវលើកជើងខ្វែងឲ្យបានច្រើនដង ព្រមទាំងត្រូវធ្វើការឈប់សម្រាកម្តងម្កាលដែរ ។ លំហាត់ប្រាណនេះមិនត្រឹមតែជួយឲ្យជើង ស្រឡូនប៉ុណ្ណោះទេ វាវថែមទាំងជួយព្រង្រឹងសាច់ដុំជើង និងមិនឲ្យមានការសង្កត់ ទៅលើសសៃឈាមខ្មៅទៀតផង ។

នៅក្រៅផ្ទះ: ឈរឪនងើបចុះឡើង ឲ្យបានច្រើនដងច្រើនសារ ជាបន្តបន្ទាប់នៅលើចុងជើងដោយរក្សាជំហរខ្ពស់ ក្នុងរយៈពេលពី ២ទៅ ៣នាទី។

Most Popular

To Top