ប្រទេសអៀកឡង់ៈ ក្រុមអ្នកស្រាវជ្រាវជនជាតិ អៀកឡង់និយាយថា ប្រេងដូងអាចការពារពពួកបាក់តេរី ដែលនាំឲ្យធ្មេញពុក ព្រមទាំងអាចត្រូវ បានចូលរួមនៅក្នុងការបង្កើត ផលិតផលសម្រាប់ថែរក្សាធ្មេញ របស់ក្រុមទន្តពេទ្យទៀតផង ។
ការសិក្សាដែលត្រូវបានដឹកនាំដោយ លោកវេជ្ជបណ្ឌិត Damien Brady នៅឯវិទ្យាស្ថានបច្ចេកវិទ្យា Athlone នៅក្នុងប្រទេសអៀកឡង់ បានធ្វើតេស្តទៅលើសកម្មភាពប្រឆាំង នឹងពពួកបាក់តេរីនៃប្រេងដូងនៅក្នុងលក្ខខ័ណ្ឌធម្មជាតិរបស់វា ដែលប្រេងដូងត្រូវបានប្រព្រឹត្តិទៅលាយជាមួយ នឹងសារជាតិអង់ស៊ីមនៅក្នុងមាត់ ដើម្បីទប់ស្កាត់ពពូកបាក់តេរីដែលធ្វើឲ្យធ្មេញពុក។
ជាមួយគ្នានេះដែរ ការសិក្សា បានរកឃើញថា ការប្រែប្រួលនៃអង់ស៊ីមជាមួយនឹងប្រេងដូង បានធ្វើការទប់ទល់យ៉ាងខ្លាំង ជាមួយនឹងពពួកបាក់តេរី ដែលត្រូវបានគេស្គាល់ថា Streptococcus ដែលជាបាក់តេរីអាស៊ីតដែលងាយនឹងធ្វើឲ្យធ្មេញពុក។
គួរបញ្ចាក់ដែរថា ការរកឃើញនេះ ត្រូវបានធ្វើបទបង្ហាញ នៅក្នុងសិន្និសិទ្ធកាសែតរដូវស្លឹកឈើជ្រុះ របស់ផ្នែកខាងអតិសុខុមជិវសាស្រ្ត សង្គមទូទៅនៅឯមហាវិទ្យាល័យ Warwick ចក្រភពអង់គ្លេស។
ដោយ៖ ហង្ស សុបញ្ញា