តើអ្នកដឹងថា ការបិទភ្នែកម្ខាង ដោយអាការៈ ហើម ភ្នែកនិង ក្រហម ព្រមទាំងរមាស់ទៀតនោះ វាកើតឡើងដោយសារអាឡាក់ស៊ីទេ មែនទេ?ដូច្នេះមុនពេលអ្នកទៅពិនិត្យជាមួយគ្រូពេទ្យ អ្នកគួរសាកល្បងអនុវត្តតាមវិធីខាងក្រោមជាមុនសិន ដើម្បីឲ្យអ្នកមានអារម្មណ៏ថាធូរស្រាល។
១ ចងចាំថា ទឹកប្រទាលកន្ទុយក្រពើ នឹងមិនមានផលប៉ះពាល់ ដល់ភ្នែករបស់អ្នកនោះទេ។ ដើម្បីធ្វើដូចនេះ អ្នកត្រូវការរុក្ខជាតិប្រទាលកន្ទុយក្រពើស្រស់។
២ យកកន្ត្រៃ ឬ កាំបិតមកកាត់ប្រទាលនោះជា ២ ឬ ៣ អ៊ីង ស្មើៗគ្នា។ បន្ទាប់មកច្បូតយកទឹកវាចំនួន ២ស្លាបព្រាកាហ្វេ។ ការកាត់បែបនេះ មិនធ្វើឲ្យរុក្ខជាតិមួយនេះ ស្លាប់នោះទេ ព្រោះនោះកន្លែងកាត់នោះវាអាចដុះឡើងវិញទៀត។
៣ យកម្រាមដៃរបស់អ្នកជ្រលក់ទៅក្នុងទឹកនោះ បន្ទាប់មកយកទៅលាប នៅលើភ្នែកដែលឈឺនោះ ថ្នមៗ ។ បន្ទាប់ពីអនុវត្តតាមវិធីនេះហើយ អ្នកនឹងមានអារម្មណ៏ថាធូរស្រាលភ្លាមៗ ។ អ្នកគួរតែធ្វើវា ១ ឬ ២ ថ្ងៃ មុនពេលចូលគេង នោះនៅពេលដែលអ្នកក្រោក ពីដំណេកវិញភ្នែក របស់អ្នកនឹងមានភាពភ្លឺច្បាស់។