សុខភាព និង ផ្លូវភេទ

វីធីកែប្រែសក់ខូច ឲ្យក្លាយជាសក់ទន់រលោង

សក់របស់អ្នកអាចត្រូវខូចខាតដោយសារការថែរក្សាសក់តាមរបៀបផ្សេងៗ និង ការប្រើប្រាស់ផលិតផលខុស។

មិនតែប៉ុណ្ណោះ ការផ្លុំសក់ឲ្យស្ងួតការគាបសក់ និងការត្រូវពន្លឺព្រះអាទិត្យ អាចធ្វើឲ្យសក់របស់អ្នកមានការខូចខាត។ ជាមួយគ្នានេះដែរ សក់ខូចអាចត្រូវបានដឹងដោយសញ្ញាមួយចំនួនដូចជា សក់របស់អ្នកអាចមានសភាពមិនរលោង និងទន់។ ហើយអ្នកនឹងមានអារម្មណ៏ថា មានសក់ស្ងួត និង ស្រួយដោយសក់របស់អ្នកងាយនឹងដាច់ និងគ្មានភាពរឹងមាំ។ ដើម្បីកំចាត់នូវបញ្ហានេះអ្នកត្រូវៈ


១ ប្រើប្រាស់វីតាមីន E ដើម្បីបំប៉នសក់ ឲ្យមានភាពរឹងមាំ។ អ្នកត្រូវយកវីតាមីន E ចំនួនមួយគ្រាប់ មកចាក់លើបាតដៃហើយយកមកលាបនៅលើសក់បន្ទាប់ពីអ្នកកក់សក់រួច។ ធ្វើបែបនេះជាប្រចាំនោះអ្នកនឹងមានអារម្មណ៏ថា សក់ដ៏ស្រស្អាតរបសអ្នកកំពុងតែត្រឡប់មករកអ្នកវិញជាមិនខាន។

២ ប្រើប្រាស់ស៊ុត និងប្រេងអូលីវ ដើម្បីធ្វើការបន្ទន់សក់ក្នុងមួយសប្តាហ៏ម្តង ដើម្បីជួយព្យាបាលសក់ឲ្យមានទម្ងន់។ វីធីធ្វើគឺអ្នកត្រូវយកស៊ុតផ្នែកពណ៌លឿង លាយជាមួយនឹងប្រេងអូលីវចំនួន ២ស្លាព្រាបាយ បន្ទាប់មកយកមកលាបនៅលើសក់ ជាពិសេសនៅចុងសក់។ទុកវាចោលចំនួន៣ នាទី រួចសំអាតចេញ បន្ទាប់មកទើបចាព់ផ្តើមធ្វើការកក់សក់តាមក្រោយ។


៣ ចូរអ្នកកុំធ្វើការប្តូរពណ៌សក់ជាញឹកញាប់ខ្លាំងពេក ពីព្រោះការធ្វើបែបនេះអាចធ្វើឲ្យសក់របស់អ្នកស្ថួតខ្លាំង និងដាច់។


៤ អ្នកគួរតែតម្រឹមសក់របស់អ្នកជាប្រចាំ មួយខែម្តង។ ការធ្វើបែបនេះ អាចការបន្ថយសក់ខូច និងធ្វើឲ្យមានការលូតលាល់ឡើងកាន់តែឆាប់រហ័ស។


៥ ចូរអ្នកកុំកក់សក់ និង បន្ទន់សក់ញឹកញាប់ពេក។ អ្នកគួរតែធ្វើសកម្មភាពនេះត្រឹមតែ ២ ឬ ៣ដងក្នុងមួយសប្តាហ៏បានហើយពីព្រោះការកក់សក់ញឹកញាប់ពេកអាចឲ្យឲ្យសក់របស់អ្នកស្ថិតនៅក្នុងសភាពខូចខាតកាន់តធ្ងន់ធ្ងរ។

ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top