អូសាកា៖ព្រះរាជអាជ្ញាបានសម្រេចចិត្តមិនចោទ ប្រកាន់លើកីឡាករបាល់ទាត់ឆ្នើមជប៉ុន Junya Ito ដោយលើកឡើងពីកង្វះភស្តុតាងជុំវិញបណ្តឹងព្រហ្មទណ្ឌ ដែលបានចោទប្រកាន់ថា កីឡាករូបនេះបានធ្វើសកម្មភាពផ្លូវភេទមិនសមហេតុផលជាមួយស្ត្រី ២ នាក់ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។
ការិយាល័យរដ្ឋអាជ្ញាសាធារណៈនៃស្រុក Osaka ក៏បានសម្រេចមិនចោទប្រកាន់ស្ត្រីជាការឆ្លើយតបទៅនឹងពាក្យបណ្តឹងដែលប្តឹងដោយលោក Ito អាយុ ៣១ ឆ្នាំ ដោយចោទប្រកាន់ថា ពួកគេបានធ្វើការចោទប្រកាន់មិនពិតដែលមានព័ត៌មានខុសពីអង្គហេតុដោយ មានគោលបំណងមកលើរូបលោក។
ស្ត្រីទាំង២នាក់បានដាក់ពាក្យបណ្តឹងទៅកាន់ប៉ូលីស កាលពីខែមករា ដោយចោទប្រកាន់លោក Ito ជាកីឡាករបាល់ទាត់លេងឲ្យក្លឹបបារាំង Stade de Reims ពីបទរំលោភផ្លូវភេទពួកគេនៅសណ្ឋាគារ Osaka បន្ទាប់ពីញ៉ាំអាហារ និងផឹកជាមួយគ្នានៅទីក្រុងភាគខាងលិច ប្រទេសជប៉ុនកាលពីខែមិថុនាឆ្នាំមុន។
លោក Ito បានឆ្លើយតបនឹងពាក្យបណ្តឹងដែលចោទប្រកាន់លោកថា មិនពិត។ ប៉ូលីសខេត្ត Osaka បានបញ្ជូនសំណុំរឿងទាំង២នេះទៅព្រះរាជអាជ្ញាកាលពីខែមុន។ លោក Ito ត្រឹមឲ្យសងជំងឺចិត្តជាទឹកប្រាក់ ប្រហែល ២០០លានយ៉េនពីស្ត្រី។
កាលពីដើមឆ្នាំនេះ លោក Ito បានលេងឲ្យប្រទេសជប៉ុនក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 បានដកខ្លួនចេញពីក្រុមជម្រើសជាតិកំឡុងពេលប្រកួត Asian Cup ខណៈការចោទប្រកាន់នេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ៕