សុខភាព និង ផ្លូវភេទ

តែបៃតងអាចជួយការពារជម្ងឺបេះដូង

ក្រុមអ្នកស្រាវជ្រាវបានផ្តល់យោបល់ថា តែបៃតងអាចជួយការពារទប់ទល់នឹងភាពអន្តរាយដែលបណ្តាល មកពីរោគគាំងបេះដូង និងជម្ងឺដាច់សរសៃឈាម។

សាររធាតុគីមីម្យ៉ាងដែលរកឃើញនៅក្នុងតែ ដែលត្រូវបានគេផឹកជាង ៤០០០ឆ្នាំ មកហើយបានបង្ហាញថា វាអាចកាត់បន្ថយចំនួនកោសិកាងាប់។ ក្រុមអ្នកជំនាញការមកពីវិទ្យាស្ថាន Institute of child Health របស់ចក្រភពអង់គ្លេសបានអនុវត្តការសិក្សានេះ ដែលត្រូវបានគេចុះផ្សាយក្នុងទស្សនាវត្តី Federation of Experimental Biology ។

តែបៃតងត្រូវបានគេប្រើប្រាស់ជារឿយៗ ដល់ការផ្គត់ផ្គង់ធាតុរាវ សម្រាប់អ្នកឈឺដោយសារជម្ងឺឆ្លង ប៉ុន្តែថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានចាប់ផ្តើមកំណត់តាមលក្ខណៈវិទ្យាសាស្ត្រ នូវផលប្រយោជន៍សុខភាពរបស់តែបៃតង។

ក្នុងអំឡុងពេលកើតជម្ងឺគាំងបេះដូង ចំនួនអុកស៊ីសែន និង សារធាតុចិញ្ចឹមដែលផ្តល់ដល់ខួរក្បាល និង បេះដូងមានការថយចុះ ដែលឈានទៅការងាប់កោសិកា និងបណ្តាលអោយមានការខូចខាតដែលមិនអាចត្រលប់ក្រោយបាន។

ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយវេជ្ជបណ្ឌិត អាណា ស្តាស៊ីស ស្តេផាណូ បានអនុវត្តក្នុងមន្ទីរពិសោធន៍ នូងការធ្វើត្តេសទៅលើកោសិកាបេះដូង ដែលរកឃើញថាសមាសធាតុគីមីចម្បងមួយរបស់តែបៃតងដែលគេស្គាល់ថាជា EGCG អាចកាត់បន្ថយការងាប់នៃកោសិកា។ បន្ទាប់ពីការគាំងបេះដូង និងការដាច់សរសៃឈាម។

EGCG ក៏លេចឡើងដើម្បីបង្កើនល្បឿនដំណើរបានដូចដើមវិញ នៃកោសិកាបេះដូងផងដែរ។ ប្រការនេះធ្វើអោយជាលិកាប្រសើរឡើងវិញ ដែលកាត់បន្ថយការខូចខាតចំពោះសរីរាង្គ។

វេជ្ជបណ្ឌិត អាណា ស្តាស៊ីស ស្តេផាណូ អ្នកជីវសាស្ត្រផ្នែកម៉ូលេគុល ដែលដឹកនាំការស្រាវជ្រាវ មានសង្ឃឹមថានឹងអនុវត្ត ក្នុងការព្យាបាលរោគ ដើម្បីបង្រួមអោយតូចបំផុតនូវកម្រិតធ្វើអោយសកម្មឡើងវិញ នៃការងារកោសិកាចំពោះអ្នកដែលមានជម្ងឺអាទែបេះដូងស្រួចស្រាវ។ គាត់ក៏សង្ឃឹមថានឹងអាចផ្តល់ដំបូន្មានដល់អ្នកជម្ងឺដែលងាយទទួលរងជម្ងឺបេះដូងថា ពួកគេអាចផឹកតែបៃតងបានសម្រាប់ផលប្រយោជន៍ ក្នុងការព្យាបាល។

លោក បេលីនដា លីនដិន ប្រធានផ្នែកពត៌មានវេជ្ជសាស្ត្រនៅឯមូលនិធិ British Heart Foundation បាននិយាយថាកាលពីមុន តែបៃតងអាចជួយកាត់បន្ថយយថាគ្រោះ នៃជម្ងឺអាទែរបេះដូង ដោយមានការអះអាងថា គុណភាពធាតុប្រឆាំងអុកស៊ីដករខ្ពស់របស់វា អាចកាត់បន្ថយចំនួនកូឡេស្តេរ៉ូលក្នុងសរសៃឈាម។

Most Popular

To Top