បើទោះជាអ្នករវល់យ៉ាងណាក៏ដោយ ក៏មិនគួរបំភ្លេចការថែទាំសុខភាពខ្លួនឯងដែរ។
អ្នកត្រូវតែសង្កេតដឹងឲ្យបាន នៅពេលមានអ្វីកើតឡើងខុសធម្មតាចំពោះរូបរាងកាយខ្លួនឯង។
ជាពិសេសបើមានអាការៈដូចខាងក្រោមនេះផង រឹតតែត្រូវយកចិត្តទុកដាក់ទៅទៀត។
- ឈឺពោះរដូវធ្លាក់ច្រើន
អាចមកពីភ្នាសស្បូនដុះខុសទីកន្លែង អ្នកត្រូវសង្កេតមើលថា
ការឈឺពោះនោះកាន់តែធ្ងន់ធ្ងរខ្លាំងឡើងឬអត់។ វាអាចបណ្តាលមកពីភ្នាសស្បូន
ដែលតាមធម្មជាមាននៅក្នុងស្បូនបែរជាទៅកើតនៅខាងក្រៅស្បូនទៅវិញ
ទើបបណ្តាលឲ្យឈឺពោះខ្លាំង។ បើឈឺខ្លាំងហើយមិនបានព្យាបាលទេ
អាចនឹងធ្វើឲ្យរាំងស្ទះដល់ការមានកូន។
សម្រាប់ការឈឺចាប់ប្រចាំខែនោះអាព្យាបាលបានដោយលេបថ្នាំបំបាត់ការឈឺចាប់
ឬទៅជួបនឹងគ្រូពេទ្យ
ដើម្បីឲ្យគ្រូពេទ្យផ្តល់ថ្នាំលេបរក្សាតុល្យភាពអ័រម៉ូនក្នុងរាងកាយ។
- រមួលពោះរាគ និងទល់លាមកប្តូរគ្នា ហើយមានឧស្ម័នក្នុងពោះច្រើន
អាចមកពីជំងឺពោះវៀនប្រហែលគេមិនទាន់រកឃើញថា
អ្វីជាមូលហេតុពិតប្រាកដនៃជំងឺនេះទេ
តែក៏មានអ្នកជំងឺដែលកើតរោគនេះច្រើណាស់ដែលពុំដឹងថាខ្លួនឯងកើតជំងែនេះ។
អ្នកខ្លះអាចនឹងរាគរួសជាប្រចាំ ឬក៏ទល់លាមកជាប្រចាំទៅវិញ។ អ្នកខ្លះក៏រាគរូស
និងទល់ឆ្លាស់គ្នារហូត។
បើអាការៈធ្ងន់ធ្ងរគួរទៅជួបគ្រូពេទ្យដើម្បីទទួលការណែនាំពីការហូបចុក
និងការព្យាបាល។
- អាហារមិនសូវរលាយ ចង្វាក់ដង្ហើមខ្លី នឿតហត់រមួលក្អួត និងបែកញើសច្រើន
អាចមកពីបេះដូង អ្នកជំងែបេះដូងដែលជាស្រ្តីរមែងមិនស្តែងចេញអាការៈឈឺអួលណែនដើមទ្រូងដូចបុរសទេ
តែគេអាចសង្កេតដឹងបានដោយការដកដង្ហើមខ្លីៗ
ឬកត្តាអាហារមិនរលាយជំនួសវិញ។អាការៈនេះជាការពិបាកបញ្ជាក់ប្រាប់ថា
ជាជំងឺបេះដូងណាស់ ប្រសិនបើមិនបានសង្កេតដល់ទេនោះ។ - ដេកលក់មិនស្តប់ បរិភោគមិនសូវបាន និងមិនចង់ធ្វើនូវសកម្មភាពដែលខ្លួនធ្លាប់ចូលចិត្ត
អាចបណ្តាលមកពីជំងឺសោកសៅ ព្រោះភាគច្រើនវាជាអាការផ្នែកផ្លូវចិត្តទេ។
ជាពិសេសអ្នកកើតជំងែនេះច្រើនតែមិនទទួលស្គាល់ថា
ខ្លួនឯងមានជំងឺប្រភេទនេះទៀតផង ហើយស្ត្រីរមែងកើតជំងឺនេះច្រើនជាបុរសដល់ទៅ ២
ដង។
- ស្រេកទឹកនឹងនោមញឹកញាប់
អាចមកពីជំងឺទឹកនោមផ្អែម
ស្រីធាត់សម្បូរសាច់ទ្រលុកទ្រលន់គួរតែប្រយ័ត្នខ្លួនបន្តិច
ព្រោះអ្នកអាចមានឪកាសកើតជំងឺទឹកនោមផ្អែមខ្លាំងណាស់។
ប្រសិនបលអ្នកចាប់ផ្តើមមានអារម្មណ៍ថា ខ្លួនឯងអាចកើតជំងឺទឹកនោមផ្អែម
ឬអត់នោះ អ្នកគួរតែទៅពិនិត្យឈាមមើល។ អ្នកមិនគួរបណ្តែតបណ្តោយយូរទេ
ព្រោះទឹកនោមផ្អែមគឺជាដើមហេតុនៃជំងឺជាច្រើនទៀតដែលក្នុងនោះមានការខូចក្រលៀន
ឬធ្ងន់ធ្ងរដល់ខូចភ្នែកទៀតផង។
ចង់បានសួតល្អត្រូវ បរិភោគផ្លែឈើ និងត្រី
តាមការសិក្សារបស់ Harvard School of Public Health រកឃើញថាក្រុមមនុស្សដែលមិនសូវចូលចិត្តផ្លែឈើ និងត្រី តែងប្រឈមចំពោះការកើតរោគផ្លូវដង្ហើមមួយចំនួនដូចជា រោគហឺត ក្អក ឬ ដកដង្ហើមមិនស្រួលច្រើនជាងក្រុមមនុស្សដែលបរិភោគចំណីអាហារបែបនេះជាប់ជាប្រចាំ។
កង្វះអាហារទាំងនេះដោយសារក្នុងផ្លែឈើសម្បូរវីតាមីន C & E ច្រើន ដែលមានសារធាតុអុកស៊ីតកម្មអាចជួយកោសិកាក្នុងផ្លូវដង្ហើមពីការបំផ្លាញរបស់រ៉ាឌីកាលសសេរី ។ ក្រៅពីនេះនៅក្នុងសាច់ត្រីក៏នៅមានអាស៊ីតអូមេហ្គា-៣ ដែលមានគុណសម្បត្តិជួយការពារការរលាកក្លាយក្នុងសួតទៀតផង។
សម្រាប់អ្នកដែលមិនចូលចិត្តទទួលទានសាច់ត្រី អាស៊ីតអូមេហ្គា-៣ អាចផ្លាស់មកការទទួលទានអាហារផ្សេងៗដើម្បីជំនួសអាហារទាំងនេះវិញដូចជា សណ្តែកវ័លណាត់ និងប្រេងរុក្ខជាតិពីគ្រាប់ធញ្ញជាតិជាដើម។