តើអ្នកដឹងទេថា អ្នកតែងតែប៉ះពាល់ជាមួយជាតិ ពុកគ្រប់ទីកន្លែងនៅក្នុងពិភពលោក ដ៏ទំនើបសព្វថ្ងៃនេះ មិនថាបរិយាកាសដែលអ្នកដកដង្ហើម ទឹកដែលអ្នកញុំា សាប៊ូកក់សក់ និង ផលិតផល ថែរក្សាស្បែករបស់អ្នក និងអាហារ ដែលអ្នកទទួលទានសុទ្ធ តែជាផ្ទុកដោយសារធាតុពុល ដែលអាចប៉ះពាល់ដល់សុខភាព របស់អ្នក។
វាអាចប៉ះពាល់ដល់ ថាមពលមេតាប៉ូលីស របស់រាងកាយ និងអ័រម៉ូន ប្រព័ន្ធរំលាយអាហារ និង កំរិតនៃថាមពលរាងកាយរបស់អ្នក។
ដោយឡែក មានវិធីម្យ៉ាង ដែលអ្នកគួរតែធ្វើរៀងរាល ព្រឹកបន្ទាប់ភ្ញាក់ពីគេងក្នុងរយៈពេលតែមួយនាទី ដើម្បីជួយកំចាត់សារជាតិពុលទាំងនោះ និងជួយឲ្យប្រព័ន្ធរំលាយអាហារ របស់អ្នកមានភាពប្រសើរឡើង ព្រមទាំងជួយបង្កើនថាមពលមេតាប៉ូលីសរបស់រាងកាយ។
តើវិធីនោះគួរធ្វើឡើង យ៉ាងដូចម្តេច?
ជាក់ស្តែងបន្ទាប់ ពីអ្នកងើបពីគេងរៀងរាល់ថ្ងៃ អ្នកគួរច្របាច់ក្រូចឆ្មារមួយចំហៀង ទៅក្នុងទឹកក្តៅឧណ្ណៗមួយកែវ ហើយទទួលទាន ដើម្បីឲ្យថាមពល និងប្រព័ន្ធរំលាយអាហាររបស់រាងកាយមានដំណើរការល្អ។
អ្នកគួរតែទទួលទានវា យ៉ាងហោចណាស់ឲ្យបាន ១០នាទីមុនពេលទទួលទានអាហារពេលព្រឹករៀងរាល់ថ្ងៃ។
ជាពិសេសការទទួលទានទឹកក្រូចឆ្មារជាមួយទឹកក្តៅរាងរាល់ព្រឹក ក៏មានប្រសិទ្ធភាពក្នុងការសំរកទំងន់ផងដែរ ដោយវាអាចជួយសំរួលដល់តុល្យភាពអ័រម៉ូន និងកំចាត់ជាតិពុលនៅក្នុងរាងកាយ។
ប្រែសម្រួលដោយ៖ ហង្ស សុបញ្ញា