តើអ្នកមានដឹងទេថា ការសើចប្រហែលជាអាចជួយដល់សុខភាពបេះដូងអ្នកបានដែរ។ ដូច្នេះវាទំនងជាដូចគ្នានឹងសុភាសិតមួយនិយាយថា Laughter is the Best Medicine ដែលមានន័យថា ការសើចគឺជាឱសថដ៏ល្អបំផុត នៅពេលនិយាយដល់រឿងសុខភាពបេះដូង។
ការស្រាវជ្រាវបានឲ្យដឹងថា ការសើចអាចជួយកាត់បន្ថយការរលាកសរសៃឈាមអាក់ទែ បន្ថយអ័រម៉ូនស្ត្រេស និងបង្កើនចំនួនកូឡេស្តេរ៉ុលល្អទៀតផង។
ការសើចនឹងជួយធ្វើឲ្យអ្នកមានតុល្យភាពឡើងវិញនៃការបញ្ចេញអ័រម៉ូនសប្បាយចិត្ត Endorphin ក្នុងរាងកាយ។
វាក៏ជួយជំរុញដល់អារម្មណ៍សប្បាយចិត្តផង និងបំបាត់ការឈឺចាប់បណ្តោះអាសន្នផង។ អ្វីដែលសំខាន់បំផុតនោះ គឺវាអាចការពារបេះដូងបានដូចខាងក្រោមនេះ៖
វាអាចធ្វើឲ្យបេះដូងច្របាច់លឿន និងរំលាយជាតិខ្លាញ់បានល្អដូចការដើរហាត់ប្រាណដែរ
- ការដែលជួបរឿងគួរឲ្យចង់សើច អាចជាវិធីលុបបំបាត់កំហឹង និងការឈ្លោះគ្នាបានយ៉ាងល្អ
- អ្នកដែលសើចច្រើននឹងជួយបញ្ចុះសម្ពាធឈាម ដូច្នេះវាក៏អាចកាត់បន្ថយការប្រឈមនឹងជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលបានដែរ
- ការសើចនឹងពង្រឹងដល់មុខងារសរសៃឈាម ព្រមទាំងបង្កើនលំហូរឈាម ដើម្បីការពារជំងឺគាំងបេះដូង និងបញ្ហាបេះដូងសរសៃឈាមផ្សេងៗទៀត
- កាលណាមនុស្សសើចដោយមានហេតុផលត្រឹមត្រូវ វានឹងជួយបន្ថយភាពតានតឹង និងថប់អារម្មណ៍ក្នុងខ្លួន ដូច្នេះពិតជាធ្វើឲ្យប្រព័ន្ធភាពស៊ាំកាន់តែខ្លាំង៕
ប្រែសម្រួលដោយ៖ ហង្ស សុបញ្ញា