សំឡេងស្រមុកបណ្តាលមកពីផ្លូវដង្ហើមត្រូវរាំងស្ទះ ខណៈគេងលក់ អាចមកពីគេងផ្ងារហើយអណ្តាតធ្លាក់មកខាងក្រោម ព្រមទាំងខ្លាញ់ស្ទះបំពង់ក សម្រាប់អ្នកធាត់។
ចំពោះអ្នកស្គមក៏អាចស្រមុកដែរ ប្រសិនបើកន្លើតវែងខុសប្រក្រតីហើយមនុស្សដែលមានផ្លូវដង្ហើមតូចចង្អៀត នឹងកាន់តែស្រមុកខ្លាំង។
ការគេងស្រមុក មិនត្រឹមតែរំខានអ្នកជិតខាងទេ តែថែមទាំងនាំមកនូវគ្រោះថ្នាក់ដល់ខ្លួនឯងទៀតផង ប្រសិនជា ការស្រមុក បែបឈប់ដកដង្ហើម ដែលនាំឲ្យរាងកាយខ្វះអុកស៊ីសែនមួយរយៈពេលខ្លី បេះដូងខ្វះឈាមនឹងលោតខុសចង្វាក់ កើតជម្ងឺសួត និងជម្ងឺសរសៃឈាមខួរក្បាល។
មនុស្សស្រមុកបែបលែងដកដង្ហើម តែងតែស្ងាបងងុយគេងនៅពេលថ្ងៃ រាងកាយហាក់ដូចជាមិនបានសម្រាក គេងមិនលក់ វិលមុខក្រោយពីភ្ញាក់ពីដំណេក ឈឺក្បាល ធ្វើការមិនបានពេញលេញសមត្ថភាពផ្លូវភេទថយចុះ សម្ពាធឈាមឡើងខ្ពស់នៅពេលព្រឹក និងថយចុះនៅពេលថ្ងៃ។
វិធីការពារ៖ គឺគេងផ្អៀង ឈប់ពិសារគ្រឿងស្រវឹង ឈប់ពិសារបារី ព្រោះអាចធ្វើឲ្យផ្លូវដង្ហើមហើម ថែសុខភាពកុំឲ្យកើតជម្ងឺផ្តាសាយ ឬមានប្រតិកម្មនឹងធាតុអាកាស តែប្រសិនបើធ្វើដូចនេះពុំធូរទេ ត្រូវពិគ្រោះជាមួយគ្រូពេទ្យ។
ប្រែសម្រួលដោយ៖ ហង្ស សុបញ្ញា