សុខភាព និង ផ្លូវភេទ

ជម្ងឺឈឺមួយ ចំហៀងក្បាល បណ្តាលមកពីអ្វី?

AFP

ជម្ងឺឈឺមួយចំហៀង ក្បាលជាជម្ងឺមួយ ដែលកើតពីការជំរុញ ម៉្យាងបង្កឲ្យកើតជម្ងឺនេះ ក្នុងនោះរួមមានអាហារ អរម៉ូន ភាពតានតឹងក្នុងអារម្មណ៍ និងសភាពខ្យល់អាកាស។

ទាំងអស់នេះសុទ្ធតែជាហេតុនាំឲ្យ សរសៃឈាមក្រហមត្រង់បរិវេណក្បាល និងត្រង់កញ្ជឹងក រួមយ៉ាងឆាប់រហ័ស ធ្វើឲ្យបរិវេណឈាម និងអុកស៊ីសែន ទៅទ្រទ្រង់ខួរក្បាលមិនគ្រប់គ្រាន់។ ជាទូទៅជម្ងឺនេះតែងតែកើតឡើងទៅលើ៖

-ស្ត្រីដែលមានអាយុចន្លោះពី ២៥ ទៅ ៤០ឆ្នាំ ដែលអរម៉ូនភេទមានកម្រិតចុះថយ ឯបុរសក៏អាចកើតមានអាការៈនេះប្រហាក់ប្រហែលគ្នាដែរ។

-អ្នកដែលមានកម្រិតជាតិស្ករនៅក្នុងឈាមទាប

-អ្នកដែលខ្វះសារជាតិអាហារចាំបាច់ចំពោះរាងកាយ ឬ សភាវដែលរាងកាយខ្វះជាតិទឹក។

-អ្នកដែលត្រូវជួបនឹងស្ថានភាពអាកាសធាតុប្រែប្រួលញឹកញាប់ដូចជា អាកាសធាតុក្តៅខ្លាំង រងាខ្លាំង កន្លែងដែលមានសំលេងរំខានខ្លាំងៗ។

-ភាពតានតឹងក្នុងអារម្មណ៍។ល។
រោគសញ្ញានៃជម្ងឺនេះ៖

 មានអាការក្អួតចង្អោរ ធេងធោង មើលឃើញពន្លឺបែកព្រាកៗ អស់កម្លាំងរហិតរហៃ។

 ឈឺក្បាលផ្នែ្កកណាមួយ និងឈឺរាលដាលសព្វពេញក្បាល ហាក់ដូចជាគេចាក់នឹងម្ជុល។

 អាការឈឺក្បាលអាចប្រើពេល ១ម៉ោង ដល់ ៣ថ្ងៃ។
របបអាហារ និងការព្យាបាលតាមបែបធម្មជាតិ

 ត្រូវទទួលទានអាហារឲ្យគ្រប់គ្រាន់ទាំង ៣ពេល មិនត្រូវបង្អត់អាហារណាមួយពេលណាមួយឡើយ កត្តាសំខាន់គឺអាហារពេលព្រឹក ហើយត្រូវទទួលទានអាហារឲ្យគ្រប់ទាំង ៥ក្រុម ដើម្បីឲ្យរាងកាយទទួលទានអាហារសារជាតិអាហារគ្រប់គ្រាន់។

 ក្នុងពេលដែលកើតជម្ងឺឈឺមួយចំហៀងក្បាល ត្រូវទទួលទានអាហារដែលមានជាតិខ្លាញ់ទាប ដើម្បីរក្សាកម្រិតជាតិស្ករនៅក្នុងឈាម។

 ត្រូវទទួលទានអាស៊ីដជាតិខ្លាញ់ល្អ ដែលបានពីសាច់ត្រី ប្រេងអូលីវ ប្រេងគ្រាប់ផ្កាឈូករត្ន័ឲ្យបានគ្រប់គ្រាន់ ដើម្បីជួយកាត់បន្ថយការកក នៃកោសិកាគ្រាប់ឈាមក្រហម ដែលធ្វើឲ្យឈឺក្បាល។

 ត្រូវផឹកទឹកឲ្យបានច្រើន ក្នុងមួយថ្ងៃ យ៉ាងហោចណាស់ ៨ ទៅ ១០កែវ អាចជួយសម្រាលអាការ ឈឺក្បាលបានយ៉ាងប្រសើរ។

 ត្រូវហាត់ប្រាណឲ្យបានជាប្រចាំ ដើម្បីជួយកាត់បន្ថយភាព តានតឹងក្នុងអារម្មណ៍ ។ តែកាលណាអារម្មណ៍មិនតានតឹង នោះអាការឈឺក្បាល ក៏ថយចុះ ។
ប្រែសម្រួលដោយ ៖ ហង្ស សុបញ្ញា

Most Popular

To Top