អាមេរិក ៖ យោងតាមការ សិក្សាស្រាវជ្រាវថ្មីមួយ ការផឹកគ្រឿងស្រវឹងលើសពី ២កែវក្នុងមួយថ្ងៃ នៅក្នុងវ័យកណ្តាលមាន ការប្រឈមមុខខ្ពស់ និងការកើតជំងឺដាច់សរសៃឈាមខួរក្បាល ជាងជំងឺបេះដូង និងជំងឺទឹមនោមផ្អែម ។
នេះបើយោងតាមគេហទំព័រព័ត៌មាន Yahoo ចេញផ្សាយនៅថ្ងៃសុក្រ ទី ១០ ខែកុម្ភៈ ឆ្នាំ២០១៧។
លោកស្រី Pavla Kadlecova ជាអ្នកស្ថិតិម្នាក់នៅមជ្ឈមណ្ឌលស្រាវជ្រាវគ្លីនិចអន្តរជាតិ របស់សាកលវិទ្យាល័យពេទ្យAnne នៅក្នុងសាធារណរដ្ឋឆេក បានឲ្យឲ្យដឹងថា កត្តាហានិភ័យសុខភាព និងឥទ្ធិពលរបស់គ្រឿងស្រវឹងមានការប្រែប្រួលទៅតាមអាយុរបស់មនុស្ស។
នៅក្នុងការសិក្សានេះ ក្រុមអ្នកស្រាវជ្រាវ បានមើលទៅលើទិន្នន័យមនុស្សចំនួន១១.៦៤៤ នាក់ ដោយធ្វើការប្រៀបធៀបអំពីកម្រិត នៃការប្រើប្រាស់គ្រឿងស្រវឹង ដែលពាក់ព័ន្ធទៅនឹងជំងឺដាច់សរសៃឈាមខួរក្បាល។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលបានប្រើប្រាស់គ្រឿងស្រវឹង កម្រិតលើសពី ២កែវក្នុងមួយថ្ងៃ ប្រឈមនឹងការកើតជំងឺដាច់សរសៃ ឈាមខួរក្បាលខ្ពស់ជាងអ្នកផឹកតិច ចំនួន ៣៤ ភាគរយ។
លទ្ធផលបង្ហាញថា អ្នកផឹកច្រើន ហាក់ទទួលរងជំងឺដាច់សរសៃឈាមខួរក្បាលក្នុងរយៈពេល ៥ ឆ្នាំក្រោយមិនថាពួកគេមានភេទ ប្រវត្តិសុខភាព ឥរិយាបទបែបណាក៏ដោយ។