ការមានអារម្មណ៏ថា ងងុយគេង និង ស្ងាបនៅពេលម៉ោងធ្វើការ ពិតជាសកម្មភាពដ៏រំខានខ្លាំងណាស់ ។ មិនតែប៉ុណ្ណោះ វាអាចធ្វើឲ្យមានបរាជ័យ ក្នុងកិច្ចការរបស់អ្នក ពីព្រោះកាលណាអ្នកមានអារម្មណ៏បែបនេះហើយ អ្នកមិនអាចផ្តោតអារម្មណ៏ លើកិច្ចការដែលអ្នកត្រូវធ្វើនោះឡើយ។ ដូច្នេះអត្ថបទមួយនេះ នឹងបង្ហាញអ្នកអំពីវិធីមួយចំនួន ដើម្បីជៀសវាងការស្ងាប និងមានអារម្មណ៏ងងុយគេក្នុងម៉ោងធ្វើការ ។
១. ការទទួលទានអាហារៈ ពោះទទេរគឺបញ្ហាចំបង ដែលធ្វើឲ្យអ្នកមានអារម្មណ៏ងងុយគេង។ ដូច្នេះអ្នកគួរតែទទួលទាន អាហារឲ្យបានឆ្ងែតមុនពេលចូលធ្វើការ ។
២. គេងឲ្យបានគ្រប់គ្រាន់នៅពេលយប់ៈ នេះក៏ជាបញ្ហាសំខាន់បំផុតផងដែរ ដោយអ្នកគួរតែគេងឲ្យបានគ្រប់៨ម៉ោង ជាប្រចាំ ទើបការទទួលទានដំនេក របស់អ្នកបានឆ្អែតល្អ។
៣. ទំពារស្ករកៅស៊ូឬ ញុំាចំណីកំដរមាត់ៈ ការធ្វើបែបវាជួយឲ្យខួរក្បាលរបស់អ្នកធ្វើសកម្មភាពបានល្អ។ ហើយប្រសិនបើអ្នកមានអារម្មណ៏ថាចង់ស្ងាប ចូរអ្នកដកដង្ហើមឲ្យវែងៗ។
៤. កុំគិតច្រើនពេកនៅពេល ដែលអ្នកមានអារម្មណ៏ថាអស់កម្លាំងៈ នៅពេលដែលអ្នកធ្វើការហត់ខ្លាំងពេក វាក៏អាចធ្វើឲ្យអ្នកមានអារម្មណ៏ថា ងងុយគេងបានដែរ។
ដោយ៖ ហង្ស សុបញ្ញា