គ្រប់ឥរិយាបទអង្គុយ ឈរ ឬដេក អ្នកមិនត្រូវធ្វើអ្វីដែលនាំឲ្យរំខាន ដល់ចង្កេះរបស់អ្នកនោះទេ ។ ប្រសិនបើអ្នក ខ្វះការប្រុងប្រយ័ត្ន វានឹងបង្កឲ្យមានគ្រោះ ថ្នាក់ដល់ឆ្អឹងខ្នងរបស់អ្នក។ ម្យ៉ាងវិញទៀត ការតម្រង់ខ្នងមិនមែន ជាបញ្ហាតែមួយ សម្រាប់ឥរិយាបទនោះទេ ក៏ប៉ុន្តែនៅមានសកម្មភាព ប្រចាំថ្ងៃជាច្រើនទៀត ដែលនាំឲ្យមានគ្រោះថ្នាក់ដល់ចង្កេះ និងខ្នងរបស់អ្នក ។
ជាក់ស្តែងនៅលើឆ្អឹកកង ខ្នងមាន៥គន្លាក់ ដែលស្ថិតនៅលើចង្កេះ ហើយមានតួនាទីទប់ទ្រដងខ្លួនរបស់យើង។ ឆ្អឹងកងនេះ មានលក្ខណៈស្រុយនៅពេលដែលយើងអង្គុយ ហើយធ្វើឲ្យយើងមានអារម្មណ៍ថាឈឺចាប់នៅកន្លែងនោះ។ ម្យ៉ាងទៀត សាច់ដុំរបស់ខ្នង ដែលធ្វើចលនាប្រែជាចុះខ្សោយ ហើយសន្លាក់បាត់បងនូវភាពទន់ភ្លន់។ ដូច្នេះដើម្បីថែរក្សា សុខភាពខ្នង របស់អ្នកឲ្យបានល្អ អ្នកទាំងអស់គ្នា គួរតែអនុវត្តន៍ឥរិយាបទ មួយចំនួនជាប្រចាំថ្ងៃដូចខាងក្រោមៈ
១. ត្រូវឈ្លៀតដោះស្បែកជើង កែងចោទចោលជារឿយៗ :
ការពាក់ស្បែកជើងកែងខ្ពស់ៗ មើលឃើញថាស្អាតណាស់ ប៉ុន្តែវាបណ្តាល ឲ្យសាច់ដុំជើងឡើងរួញ។ ម្យ៉ាងវិញទៀតការដើរ ស្បែកជើងកែងចោទយូរៗ អាចធ្វើឲ្យអ្នកជាំចង្កេះ។ ដំណោះស្រាយគឺ អ្នកត្រូវឆ្លៀតពេលឲ្យ សមស្របមួយ ដើម្បីដោះស្បែកជើងកែងចេញ រួចហើយសឹមពាក់វិញនៅប៉ុន្មាននាទីក្រោយមក។
២. គេងឲ្យបានត្រឹមត្រូវ:
នៅពេលដែលអ្នកមានបញ្ហាឈឺខ្នង អ្នកមិនអាចចោទ ថាមកពីគ្រែរបស់អ្នកបានឡើយ។ ដោយឡែក អ្នកត្រូវសាកល្បង គេងផ្អៀងខ្លួន ហើយដាក់ក្បាល របស់អ្នករាបស្មើ ឬអ្នកអាចកើយខ្នើយដ៏តូចមួយ។ ការអនុវត្តន៍បែបនេះជារឿយៗ ជួយឲ្យឆ្អឹងខ្នងកងរបស់អ្នកអាចសម្រប់តាមបានយ៉ាងល្អ។
៣. ពេលដើរផ្សារ:
ការឡើងចុះជណ្តើរនៅផ្សាធំៗ មួយចំនួនជារឿយៗ ជាមួយនឹងការខិតខំប្រឹងយួរអីវ៉ាន់ធ្ងន់ៗនៅក្នុងដៃតែម្ខាង វាបានធ្វើឲ្យអ្នកមានអាការៈឈឺចុកចាប់នៅត្រង់ខ្នង។ ដូច្នេះហើយដើម្បីកុំឲ្យខូចឆ្អឹងខ្នង អ្នកត្រូតែចែករំលែកអីវ៉ាននោះឲ្យស្មើគ្នាសម្រាប់យួរនៅក្នុងដៃទាំងសងខាង។
៤. អ្នកមិនត្រូវពត់ ក របស់អ្នកនៅ ក្នុងការិយាល័យឡើយ:
ការអង្គុយធ្វើការចំនួន៨ម៉ោង ក្នុងមួយថ្ងៃ ប្រៀបបាននឹងការធ្វើការពត់ពែន រមួលខ្លួនម្តង។ ក ខាងទៅខាងកុំព្យូទ័រ ស្មាបង្វិលទៅទិសម្ខាងទៀត ដើម្បីលើកទូរស័ព្ទមកស្តាប់ ចំណែកឯគូទរបស់អ្នកស្ថិតនៅចំកណ្តាលនៃកៅអី ដើម្បីធ្វើការសម្រាលត្រគាក។ សរុបមក ដើម្បីចៀសវាងគ្រោះថ្នាក់ទាំងឡាយនៅពេលបច់ម៉ោងធ្វើការ ដំបូងអ្នកត្រូវអ្គុយនៅលើកៅអីឲ្យស៊ប់ ដាក់ប្រអប់ជើងនោះលើកំណល់តូចមួយ ប្រសើនបើគ្មានកំណល់ទេ អ្នកអាចដាក់នៅលើកែងស្បែកជើង របស់អ្នកក៏បាន ។ រួចមកអ្នកមិនត្រូវបំពេញការងារ ដោយប្រើតែមួយផ្នែក នៃរាងកាយនោះទេ ផ្ទុយទៅវិញអ្នកត្រូវប្រើប្រាស់គ្រប់ ភ្នែករាងកាយរបស់អ្នក។
៥.មេផ្ទះ:
ដើម្បីបង្កកុំឲ្យឈឺខ្នង អ្នកមិនត្រូវបន្ទន់ខ្នង របស់អ្នកជាញឹកញាប់ពេកនោះទេ ជាពិសេសនៅពេលដែលអ្នកជុតផ្ទះ។ អ្នកត្រូវឈរឮ្យត្រង់ខ្នង និងកាន់ប្រដាប់ជូតផ្ទះ នៅត្រឹមកម្ពស់កែងដៃរបស់អ្នក។
៦.នៅពេលបើកបរ:
ដើម្បីជៀសវាងគ្រោះថ្នាក់នៃអាការៈថ្លោះត្រគាក នៅពេលចូលឬចេញពីរថយន្ត អ្នកគួរតែទយគូទដាក់កន្លែងអង្គុយ បន្ទាប់មកអ្នកបង្វិលជើងឡើងរថយន្ត ។ ហើយអ្នកគួរតែយកកូនខ្នៀតតូចមួយសម្រាប់កលចង្កេះរបស់អ្នក។
4.អត្ថប្រយោជន៍នៃការត្រាំជើងជាមួយទឹកតែ
ថ្ងៃណាដែលអ្នកបានធ្វើដំណើរច្រើន អ្នកតែងតែមានអារម្មណ៍ថា ប្រអប់ជើងរបស់អ្នកមានអាការៈចុករួយស្រពន់។ ជាមួយគ្នានេះ ប្រសិនបើអ្នកចង់ បំបាត់នូវអាការៈឈឺចុកចាប់នេះ អ្នកគួរយកតែបៃតង ដាក់ចូលទៅក្នុងទឹកក្តៅហើយ ទុកប្រមាណជា១០នាទី។
បន្ទាប់មកដាក់ប្រអប់ជើងរបស់អ្នកត្រាំនៅក្នុងទឹកតែ ដែលមានសីតុណ្ហភាពក្តៅឧណ្ណៗនេះ ចំនួន ១៥នាទី ដើម្បីឲ្យទឹកតែធ្វើការសម្អាតជើង ដោយធ្វើឲ្យស្បែករបស់អ្នកមាន សភាពទឹងណែនល្អ ព្រមទាំងជួយកម្ចាត់ក្លិនជើងផងដែរ។
ក្រោយមកទៀត អ្នកត្រូវយកស្លឹកជីអង្កា មមកចាក់ចូលទៅក្នុងទឹកត្រាមជើង ហើយយកវាទៅឈ្លីជាមួយជើង។ លុះនៅពេលដែលអ្នកដកជើងចេញមកវិញ អ្នកត្រូវយកកន្សែងពោះ គោមករុំប្រអប់ជើង នៅពេលគេងនោះវា នឹងធ្វើឲ្យអ្នកគេងបានលក់ស្រួល។
ដោយ៖ ហង្ស សុបញ្ញា