ការពិសាទឹកដោះគោ មិនត្រឹមតែធ្វឲ្យឆ្អឹងមាំមួន ថែមទាំងជួយដល់សាច់ដុំទៀតផង ។
ការពិសោធន៍ ពីភាពមាំមួនរបស់ដៃ គេរកឃើញថា មនុស្សដែលមានវីតាមីន D ក្នុងឈាមខ្ពស់មានសាច់ដុំ នឹងឆ្អឹងមាំមួនជាងមនុស្សដែលមានវីតាមីន D ក្នុងឈាមទាប ព្រោះពេលរាងកាយខ្វះវីតាមីន D នឹងធ្វើសាច់ដុំទន់ខ្សោយ ។
វីតាមីន D ជួយឲ្យរាងកាយ ស្រូបយកកាល់ស្យូម ទៅប្រើបានកាន់តែប្រសើរ ហើយមានតួនាទីសំខាន់ចំពោះការផលិតអ័រម៉ូន ដែលជួយប៉ូវសាច់ដុំឲ្យមាំមួន ។ ដើម្បីសុខភាពប្រសើរ ក្នុង ១ ថ្ងៃគួរទទួលទានវីតាមីន D យ៉ាងតិច ៤០០ IU ស្មើ និងការពិសារទឹកដោះគោ ឬទឹកដោះគោជូរ ១ ថ្ងៃប្រហែល ៣ កែវ ។
ដោយ៖ហង្ស សុបញ្ញា