ការពុលអាហារ ពេលខ្លះ អាចបង្កជាបញ្ហាធ្ងន់ធ្ងរ និងឈានទៅដល់ការ ស្លាប់បាត់បង់ជីវិតទៀតផង។ ចំពោះអ្នកជំងឺមួយចំនួន ការពុលអាហារ មិនបណ្តាលឲ្យ មានរោគសញ្ញាអ្វី គួរឲ្យកត់សម្គាល់នោះទេ ។
ក្នុងករណីជាច្រើន រោគសញ្ញា នៃការពុលអាហារ មានដូចជា ចុកពោះ ឆ្អល់ពោះ រាគ និងបាត់បង់ជាតិទឹកធ្ងន់ធ្ងរ។
ដើម្បីការពារការពុលអាហារ សូមព្យាយាមអនុវត្ត តាមការណែនាំ ដូចខាងក្រោមនេះ ៖
-ត្រូវប្រាកដថា អាហាររបស់អ្នក ជាពិសេស សាច់សត្វ ត្រូវបានចម្អិនឆ្អិនល្អ មុននឹងបរិភោគ
-ចៀសវាងការទទួលទានសាច់ឆៅ ពងសត្វឆៅ
-ត្រួតពិនិត្យមើល កាលបរិច្ឆេទហួសកំណត់ លើផលិតផលដែលអ្នកនឹងទទួលទាន
-រៀបចំអាហារឲ្យមានអនាម័យ មុននឹងយកមកញ៉ាំ
-កុំឲ្យទឹកផ្លែឈើ ស្រក់នៅលើអាហាររបស់អ្នក
-កុំទុកស៊ុត សាច់ស្រស់ គ្រឿងសមុទ្រ នៅខាងក្រៅទូរទឹកកកយូរពេក
-លាងដៃ លាងចាន លាងជ្រុញ និងប្រដាប់ប្រដារផ្សេងៗទៀត ក្នុងផ្ទះបាយរបស់អ្នក ឲ្យបានស្អាតល្អ
-អាហារនៅសល់ត្រូវដាក់ក្នុងទូរទឹកកក ហើយមុននឹងយកមកញ៉ាំម្តងទៀត ត្រូវកម្តៅវាទុកជាមុន
-លាងបន្លែ សាច់ ឲ្យបានស្អាតល្អ ៕
ដោយ៖ហង្ស សុបញ្ញា