ធូរេន ជាផ្លែឈើអំបូរក្នុងស្រុក ដូចជាចេក ប័រ និងខ្នុរអ៊ីចឹង។ ធូរេន សំបូរថាមពល សារធាតុរ៉ែ និងវីតាមីន។ ធូរេនស្រស់ ១០០ ក្រាម មានកាឡូរីដល់ទៅ ១៤៧។
ធូរេន មានសាច់ទន់ ហាប់ និងងាយស្រួលទទួលទាន។ ធូរេន មានជាតិស្ករខ្ពស់ ហើយក៏មានជាតិខ្លាញ់ និងកូឡេសស្តេរ៉ុលផងដែរ។
ធូរេន មានជាតិសរសៃ ដែលអាចបន្ទន់លាមក និងជួយពង្រឹងដល់ប្រព័ន្ធរំលាយអាហារ និងកម្ចាត់ជាតិពុលចេញពីរាងកាយ។
ធូរេន មានវីតាមីន C ដែលជួយដល់ស្បែក និងប្រឆាំងការឆ្លងមេរោគ។ ហើយធូរេន មានសារធាតុម៉ងហ្កាណែស ជាតិដែក ទង់ដែង និងម៉ាញេស្យូម។
ធូរេន មានសារធាតុប៉ូតាស្យូម ដែលជួយគ្រប់គ្រងសម្ពាធឈាម និងបេះដូងឲ្យមានសុខភាពល្អ។
ដោយ៖ហង្ស សុបញ្ញា