សុខភាព និង ផ្លូវភេទ

ហេតុផលទាំងនេះ គ្រប់គ្រាន់ ដែលអ្នក គួរញ៉ាំអាហារ យឺតៗ វិញហើយ

មនុស្សយើងសព្វថ្ងៃ កំពុងតែរស់នៅក្នុងពិភពមួយ ដែលកំពុងតែធ្វើដំណើរ ទៅមុខយ៉ាងលឿន។ ពីមួយថ្ងៃទៅមួយថ្ងៃ ការងារអ្វីមួយ ដែលកើតឡើងយឺតៗ ហាក់បីដូចជារឿង ដ៏ល្អមួយទៅវិញទេ ដូចជានៅពេលញ៉ាំអាហារជាដើម។

តើអ្នកមានដឹងទេថា ការញ៉ាំអាហារដោយមិន មានអារម្មណ៍ប្រញ៉ាប់ប្រញ៉ាលនោះ មានប្រយោជន៍ច្រើនប៉ុណ្ណាទេ? ខាងក្រោមនេះ ខ្ញុំនឹងបង្ហាញ អំពីហេតុផលដ៏ល្អបំផុត ដែលអ្នកគួរតែព្យាយាម ញ៉ាំអាហារឲ្យបានយឺតៗ និងកុំប្រញ៉ាប់ប្រញាល់ ៖

-ជួយសម្រកទម្ងន់
ខួរក្បាលរបស់មនុស្សយើង នឹងដឹងថា ក្រពះមានអាហារពេញ ក្រោយពីយ៉ាងញ៉ាំអាហារបាន ១៥ ទៅ២០នាទី។ ដូច្នេះ បើសិនជាអ្នកធ្វើញ៉ាំអាហារលឿន រួចមុនពេលវេលាខាងលើ វាពិតជាពិបាកណាស់ ក្នុងការដែលខួរក្បាលកំណត់ដឹង ហើយក៏ពិបាកការពារ កុំឲ្យឡើងទម្ងន់ដែរ ។

-ជំរុញដល់សុខភាពរំលាយអាហារកាន់តែល្អ
ហេតុផលចំបងមួយដែលនាំឲ្យឈឺក្រពះនោះ គឺដោយសារតែអាហារចូលក្នុងក្រពះលឿនពេក។ អ្វីដែលកាន់តែធ្ងន់ធ្ងរនោះ គឺអ្នកមិនបានទំពារអាហារបានម៉ត់ល្អ ដូច្នេះវាពិតជាដាក់សម្ពាធកាន់តែខ្លាំងដល់ក្រពះដើម្បីកិនអាហារធំៗ។

-រីករាយនឹងចំណីអាហារ
សម្រាប់ពេលបច្ចុប្បន្ននេះ មិនមាន មនុស្សច្រើនទេ ដែលមានពេលវេលាគ្រប់គ្រាន់ ដើម្បីញ៉ាំអាហារឡើយ ដូច្នេះបើសិន ជាគេមានពេលវេលា តិចតួច នោះគេមិនបានមើលឃើញថា អាហារ របស់គេឆ្ងាញ់ប៉ុណ្ណាឡើយ ព្រោះកំពុងតែរវល់ញ៉ាំ ឲ្យលឿន អានត្រឡប់ទៅធ្វើការវិញ ។ ផ្ទុយទៅវិញ បើសិនជាអ្នកប្រើពេលវេលាញ៉ាំវាយឺត និងយកអារម្មណ៍នោះ មកមើលនូវអាហារលើតុដែល អ្នកកំពុងតែញ៉ាំនោះ វានឹងធ្វើឲ្យអ្នកយល់ថា ខ្លួនឯងពិតជាមានមោទនភាព ចំពោះអាហារទាំងនោះជាមិនខាន។

-ជួយសន្សំលុយ
ការដែលចំណាយពេល វេលាញ៉ាំអាហារយឺតៗ អ្នកនឹងមាន អារម្មណ៍ថា រាងកាយញ៉ាំឆាប់ឆ្អែត និងមិនងាយហៅអាហារ ញ៉ាំបន្ថែមទៀតកាន់តែច្រើនឡើយ ព្រមទាំងយល់ថាក្នុងពោះឆ្អែតល្អទៀតផង។ ដូច្នេះការញ៉ាំអាហារយឺតៗ មិនត្រឹមតែផ្តល់សុខភាពទេ ថែមទាំងជួយសន្សំលុយលើការ ញ៉ាំអាហារច្រើនជ្រុលថែមទៀត។

-បំបាត់ស្ត្រេស
តើអ្នកកំពុងតែជួបនូវជីវិត ប្រកបដោយភាពតានតឹង ខ្លាំងមែនទេ? ចូរប្រាកដថា អ្នកបានប្រើប្រាស់ឱកាស មួយដើម្បីដោះស្រាយវាហើយ តាមរយៈការចំណាយពេលវេលាពីរបីនាទីញ៉ាំអាហារលើតុយឺតៗ។ នេះដោយសារតែ ការទំពារអាហារមួយៗ បានយ៉ាងល្អ រាងកាយអ្នកនឹងអាចទទួលបានជីវជាតិទាំងអស់ ហើយក៏ជួយសម្រួល ដល់អាការៈតានតឹង និងស្ត្រេសបានទៀតផង។

ធ្លាប់ដឹងហើយថា ញ៉ាំប្រៃពេកមានបញ្ហាសុខភាព ចុះបើញ៉ាំសាបពេក តើមានអ្វីកើតឡើងទៅ?

ថ្វីបើការញ៉ាំអាហារដែលមានជាតិ ប្រៃច្រើនពេកមានទំនាក់ទំនងនឹងជំងឺជាច្រើនក៏ដោយ តែរបបអាហារដែលមានជាតិ ប្រៃតិចពេក ឬសាបនោះ ក៏អាចមានផលអវិជ្ជមាន ចំពោះសុខភាពបានដែរ។

តាមការសិក្សាជាច្រើន បានបង្ហាញឲ្យដឹងថា របបអាហារមានជាតិអំបិល ឬប្រៃតិច ឬសាបមានទំនាក់ទំនង ក្នុងការធ្វើឲ្យកូឡេស្តេរ៉ុល និងខ្លាញ់ Triglyceride ក្នុងឈាមឡើងខ្ពស់ ។ សារធាតុខ្លាញ់ទាំងពីរប្រភេទនេះ ត្រូវបានគេរកឃើញក្នុងឈាម ដែលអាចកើនឡើងខ្លាំងក្នុងសរសៃឈាមអាក់ទែ និងធ្វើឲ្យប្រឈមខ្ពស់នឹងបេះដូងតែម្តង។

ការសិក្សាដ៏ធំមួយកាលពីឆ្នាំ ២០១២បានបង្ហាញថា របបអាហារដែលសាបពេក ធ្វើឲ្យកើនឡើងកូឡេស្តេរ៉ុល ក្នុងឈាមរហូតដល់ ២,៥ភាគរយ និងខ្លាញ់ Triglycerides ក្នុងឈាម ៧ភាគរយ។ ការសិក្សាផ្សេងមួយទៀត ក៏បានរកឃើញដែរថា របបអាហារដែលសាបធ្វើឲ្យកូឡេស្តេរ៉ុលអាក្រក់កើនឡើងក្នុងឈាម ៤,៦ភាគរយ និងTriglyceride ៥,៩ភាគរយ។

ការស្រាវជ្រាវផ្សេងៗទៀតបានរកឃើញថា ការដែលតមជាតិប្រៃប្រហែល ជាធ្វើឲ្យស៊ាំនឹងអាំងស៊ុយលីនបាន ដែលជាហេតុនាំឲ្យអាំងស៊ុយលីននេះធ្វើការមិនសូវមានប្រសិទ្ធភាពទេ ជាពិសេសធ្វើឲ្យជាតិស្ករក្នុងឈាមកើនឡើង និងប្រឈមខ្ពស់នឹងជំងឺទឹកនោមផ្អែមថែមទៀត។

កាលណារបបអាហារខ្វះជាតិប្រៃ វាអាចបណ្តាល ឲ្យកើតជាជំងឺកង្វះជាតិសូដ្យូមក្នុងឈាម និងបង្កជាអាការៈដូចជា ឈឺក្បាល អស់កម្លាំង ចង្អោ និងវិលមុខបាន ។

ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top