ជំងឺរលាកស្រោមសួត គឺជាការរលាក នៃជាលិការវាងសួត និងឆ្អឹងជំនី ។
រោគសញ្ញានៃជំងឺ រលាកស្រោមសួត រោគសញ្ញាទូទៅបំផុត នៃការរលាកស្រោមសួត គឺការឈឺទ្រូងស្រួចស្រាវ នៅពេលអ្នកដកដង្ហើមយ៉ាងជ្រៅ។ ជួនកាល អ្នកក៏អាចមានអារម្មណ៍ ឈឺចាប់ក្នុងស្មាផងដែរ។
ការឈឺចាប់ អាចនឹង កាន់តែអាក្រក់ នៅពេលដែលអ្នកក្អក និងកណ្តាស់។ វាអាចត្រូវបានធូរស្រាល ដោយការដកដង្ហើមរាក់ៗ ។
រោគសញ្ញាផ្សេង ទៀតរួមមាន ការដង្ហើមខ្លី និងក្អកស្ងួត។
ពេលត្រូវទៅជួបគ្រូពេទ្យ
សូមទៅជួបគ្រូពេទ្យ ប្រសិនបើអ្នកមានការ ឈឺចាប់ទ្រូង ឬរោគសញ្ញាដទៃទៀតនៃជំងឺនេះ។
ជាទូទៅ គេអាចវិភាគរោគ វិនិច្ឆ័យបានតាម រយៈរោគសញ្ញារបស់អ្នក។ គ្រូពេទ្យរបស់អ្នកនឹង ស្តាប់សំលេងនៅតំបន់ទ្រូងរបស់អ្នក។
ការធ្វើតេស្តបន្ថែមទៀត ប្រហែលជាត្រូវការជាចាំបាច់ ដើម្បីស្វែងយល់ថាតើអ្វីដែលបណ្តាលឲ្យមានជំងឺនេះ និងភាពធ្ងន់ធ្ងររបស់វា។
ការធ្វើតេស្តទាំងនេះរួមមាន ៖
- តេស្តឈាម
- ការថតកាំរស្មី X
- ការស្កេនអ៊ុលត្រាសោន
- ការថតស្កេន
- ការច្រឹបសាច់ទៅធ្វើកោសល្យវិច័យ។
ចូរទទួលយកជំនួយវេជ្ជសាស្រ្តភ្លាមៗ ប្រសិនបើអ្នកមាន ការឈឺទ្រូងធ្ងន់ធ្ងរ ជាពិសេសប្រសិនបើអ្នកមាន រោគសញ្ញាដទៃទៀតដូចជាក្អកឈាម ចង្អោរ ឬបែកញើស៕
ដោយ៖ ហង្ស សុបញ្ញា