សុខភាព និង ផ្លូវភេទ

វិធីសម្រក ទម្ងន់ដោយទឹកដោះគោ

១.ចាប់ផ្តើមពីការជ្រើសរើសថា អ្នកនឹងសម្រកទម្ងន់ដោយការផឹកទឹកដោះគោជាអាហារបន្ថែម ឬសម្រកទម្ងន់ដោយទឹកដោះគោសុទ្ធសាធ ដែលវាផ្តល់ផលមិនខុសគ្នាប៉ុន្មានឡើយ។ប៉ុន្តែ អ្នកគួរសម្រកទម្ងន់ដោយផឹកទឹកដោះគោ ដើម្បីបន្ថែមលើអាហារសុខភាព ដែលមានកាឡូរីទាបល្អជាង។
២. ការសម្រកទម្ងន់ដោយទឹកដោះគោ ត្រូវប្រើពេលប្រហែល ១ ទៅ ៣សប្តាហ៏ដែលអ្នកត្រូវផឹកទឹកដោះគោស្រស់សុទ្ធនិងបន្ថយកិច្ចការក្នុងមួយថ្ងៃៗ។
៣.សាកល្បងប្រើវិធីសម្រកទម្ងន់ ដោយការផឹកទឹកដោះគោ គឺផ្សំទឹកដោះគោស្រស់ ១កែវជំនួសចំណីកំដរមាត់ទាំងអស់ដែលអ្នកធ្លាប់ចូលចិត្ត នោះរាងកាយនឹងអាចយកកាឡូរីដែលបានពីទឹកដោះគោ យកទៅប្រើការ នឹងដំណើរការបន្តទៀត។
៤.ផឹកទឹកដោះគោជាមួយអាហារពេលនីមួយៗ បើអ្នកត្រូវការផឹកបន្ថែម ត្រូវផឹកទឹកស្អាត មិនមែនភេសជ្ជៈបន្ថែម ដែលផ្តល់កាឡូរីនោះឡើយ។
៥.កាល់ស្យូមបរិមាណខ្ពស់ ក្នុងទឹកដោះគោ អាចជួយឲ្យអ្នកសម្រកទម្ងន់បានដែលបានលើស និងរក្សាទម្ងន់ខ្លួនឲ្យស្ថិតក្នុងកម្រិតថេរមួយ។
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top