សុខភាព និង ផ្លូវភេទ

គេងអោយបានគ្រប់គ្រាន់ ដើម្បីសម្រស់ ក្មេងជាងវ័យ

បណ្តាតារាបង្ហាញម៉ូដ ស្រីស្អាតនានាប្រាកដជាស្គាល់ពាក្យថា គែដើម្បីសម្រស់ ឬគេងឲ្យស្រស់ស្អាត នេះហើយ ព្រោះការគេងលង់លក់នេះ និងជួយឲ្យស្បែក ទាំងស្បែកមុខ និងស្បែកសព្វរាង កាយរបស់ស្រ្តី មើលទៅភ្លឺរលោងជានិច្ច។

ការអត់ងងុយ ឬមិនបានគេង សូម្បីត្រឹមត១យប់ក៏ដោយ ក៏នឹងបង្ហាញផល ឲ្យឃើញយ៉ាងច្បាស់ថា ស្បែកមុខមាន ស្នាមជ្រីវជ្រូញ និងស្លេកស្លាំង ។ ហើយប្រសិនអត់ងងុយលើសពីមួយយប់ ឬគេងមិនបានគ្រប់គ្រាន់ នឹងផ្តល់ផលឲ្យកែវ ភ្នែកមិនស្រស់ថ្លា ហើយស្បែកសព្វរាងកាយ មើលទៅមិនស្រស់ថ្លា គ្មានពន្លឺឡើយ។

ផ្ទុយទៅវិញស្បែករបស់អ្នក និងតឹងណែន រលើបរលោងផូរផង់ គ្មានស្នាមជ្រួញបាន ប្រសិនបើអ្នកបានគេងយ៉ាង លក់ស្កប់ស្កល់ គ្មានកង្វល់ផ្សេងៗមករំខានប្រមាណ ៧ ទៅ ៩ម៉ោងពេញ ។
អ្នកគួរចងចាំថា ប្រសិនបើអ្នកបានគេង ៦ម៉ោង ចាត់ទុកថាល្អ តែពុំមែនជារូបមន្តរបស់ គេងដើម្បីសម្រស់ឡើយ ប៉ុន្តែបើគេងតិចជាង៦ម៉ោង ចាត់ទុកថា ជាការបំផ្លាញសុខភាព របស់ស្បែកដោយប្រយោល និងប្រសិនបើអ្នកគេង ច្រើនជាង៨ម៉ោង ក៏មិនល្អដែរ ព្រោះអុកស៊ីសែន ក្នុងស្បែកនឹងអស់មិន ជួយឲ្យស្បែកស្រស់ស្អាតទេ ដូច្នេះការគេងដែលសមស្របសម្រាប់ឲ្យស្បែកស្រស់ស្អាត គឺក្នុងចន្លោះពី ៧ទៅ ៨ម៉ោងក្នុងមួយថ្ងៃ។

Most Popular

To Top