សុខភាព និង ផ្លូវភេទ

ការប្រើប្រាស់ឡេ តាមរដូវកាល អោយសមស្រម និងបរិយាកាសជុំវិញខ្លួន

ការប្រើប្រាស់ឡេបំរុងស្បែក ត្រូវប្រើឲ្យសមស្របទៅនឹងអាកាសធាតុ ឬរដូវការជានិច្ច ពុំមែនប្រើតែម្តងពេញមួយឆ្នាំ មិនចំណាំថារដូវរងាប្រើប្រភេទណា រដូវក្តៅប្រើប្រភេទណានោះទេ។

រដូវក្តៅៈ ស្បែករបស់អ្នកត្រូវការបំរុងតិចតួច តែត្រូវការការពារ ហេតុនេះហើយទើបអ្នកគួរប្រើ ឡេដែលមានជាតិសំណើមប្រភេទស្រាល តែមាន SPE ប្រមាណ ១៥- ២០ ដើម្បីការពារកំដៅថ្ងៃឬកាំរស្មី UV។
រដូវរងាៈ ស្បែករបស់អ្នកត្រូវស្ងួតក្រៀម ដោយសារត្រូវខ្យល់ត្រជាក់ ដូចនេះអ្នកគួរបំរុងស្បែកដោយក្រែម ឬឡេ ដែលមានសភាពខាប់ បន្តិច ដើម្បីផ្តល់ភាពស្រទន់ និងសំណើមដល់ស្បែកកុំឲ្យមានការបែកស្រកា មិនស្រស់ស្អាត។

រដូវភ្លៀងៈ គួរយកចិត្តទុកដាក់លើឡេដែលមានជាតិសំណើម ដែលឆាប់ស្ងួត និងមិនប្រឡាក់ប្រឡូក។
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top