តាមការសិក្សារបស់ Harvard School of Public Health រកឃើញថាក្រុមមនុស្ស ដែលមិនសូវចូលចិត្តផ្លែឈើ និងត្រី តែងប្រឈម ចំពោះការកើតរោគផ្លូវដង្ហើម មួយចំនួនដូចជា រោគហឺត ក្អក ឬ ដកដង្ហើមមិនស្រួលច្រើន ជាងក្រុមមនុស្សដែលបរិភោគចំណីអាហារ បែបនេះជាប់ជាប្រចាំ។
កង្វះអាហារទាំងនេះដោយសារ ក្នុងផ្លែឈើសម្បូរវីតាមីន C & E ច្រើន ដែលមានសារធាតុអុកស៊ីតកម្ម អាចជួយកោសិកាក្នុងផ្លូវដង្ហើមពីការបំផ្លាញរបស់រ៉ាឌីកាលសសេរី ។ ក្រៅពីនេះនៅក្នុងសាច់ត្រី ក៏នៅមានអាស៊ីតអូមេហ្គា-៣ ដែលមានគុណសម្បត្តិ ជួយការពារការរលាកក្លាយ ក្នុងសួតទៀតផង។
សម្រាប់អ្នកដែលមិនចូលចិត្ត ទទួលទានសាច់ត្រី អាស៊ីតអូមេហ្គា-៣ អាចផ្លាស់មកការទទួលទានអាហារផ្សេងៗ ដើម្បីជំនួសអាហារទាំងនេះវិញដូចជា សណ្តែកវ័លណាត់ និងប្រេងរុក្ខជាតិពីគ្រាប់ ធញ្ញជាតិជាដើម ។
ដោយ៖ ហង្ស សុបញ្ញា