សុខភាព និង ផ្លូវភេទ

នៅសុខៗស្រាប់តែឃ្លាន បណ្តាលមកពីអ្វី?

តើអ្នកធ្លាប់ឆ្ងល់ទេថា ខួរក្បាលរបស់អ្នកទទួលដំណឹង ដោយរបៀបណា ដែលធ្វើឲ្យយើង មានអារម្មណ៍ថាឃ្លាន?

ការឃ្លានគ្មានអ្វីដែលទាក់ទងជាមួយនឹងក្រពះ ដូចដែលមនុស្សភាគច្រើនធ្លាប់បានគិតនោះឡើយ។ ផ្ទុយទៅវិញ ភាពស្រេកឃ្លានចាប់ផ្តើមនៅពេលដែលចំណី អាហារមួយចំនួន បានបាត់បង់នៅក្នុងឈាម។

នៅពេលដែលសសៃឈាមខ្វះសារធាតុទាំងនេះ វានឹងបញ្ជួនដំណឹង ទៅកាន់ផ្នែកមួយ នៃខួរក្បាលដែលត្រូវបានហៅថា មជ្ឈមណ្ឌលឃ្លាន។

មជ្ឈមណ្ឌលឃ្លាន ប្រៀបបានដូចជាហ្វ្រាំង មួយនៅលើក្រពះ និងពោះវៀន។

នៅពេលដែលអាហារបាត់បង់ពីឈាម មជ្ឈមណ្ឌលឃ្លាននឹងធ្វើឲ្យក្រពះ និងពោះវៀនកាន់តែមានសកម្មភាព។ ដូច្នេះហើយ ពេលឃ្លានអាហារជារឿយៗ យើងលឺសូរសំឡេងគ្រូកៗ នៅក្នុងក្រពះ។

ជាមួយគ្នានេះដែរ នៅពេលដែលយើងឃ្លាន រាងកាយរបស់យើងមិនចង់ បានអាហារពិសេសណាមួយទេ វាគ្រាន់តែចង់បានអាហារ ដែលធ្វើឲ្យមានការ លូតលាស់តែប៉ុណ្ណោះ។

វាពឹងផ្អែកទៅលើបុគ្គលនីមួយៗ ថាតើយើងអាចទ្រាំបានប៉ុណ្ណា ប្រសិនបើគ្មានអាហារចូលក្រពះ។
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top