សុខភាព និង ផ្លូវភេទ

មូលហេតុដែលអាចនាំឲ្យពិបាកដកដង្ហើម

verywellmind

បើសិនជាអ្នកធ្លាប់មានអារម្មណ៍ថា អ្នកមិនអាចដកដង្ហើមបានគ្រប់គ្រាន់ទេ នោះមានន័យថាជាការពិបាកដកដង្ហើមហើយ។ ការពិបាកដកដង្ហើមអាចជាសញ្ញាមួយនៃបញ្ហាសុខភាព ដែលវាច្រើនតែទាក់ទងនឹងជំងឺបេះដូង ឬសួត។ ប៉ុន្តែអ្នកក៏អាចធ្លាប់មានការពិបាកដកដង្ហើមនេះបណ្តោះអាសន្នក្រោយពីហាត់ប្រាណហត់ខ្លាំងដែរ។

អាការៈសំខាន់នៃការពិបាកដកដង្ហើម គឺដង្ហើម ឬចង្វាក់ដង្ហើមញ៉ាប់។ វាអាចកើតឡើងយូរបំផុតរយៈពេលមួយនាទី ឬពីរនាទីក្រោយពីធ្វើសកម្មភាពខ្លាំងពេក។ ឬវាអាចជាបញ្ហារ៉ាំរ៉ៃមួយ។ អ្នកប្រហែលជាមានអារម្មណ៍ថា មិនអាចស្រូបខ្យល់ចូលសួតគ្រប់គ្រាន់ឡើយ។ ករណីធ្ងនធ្ងរ អ្នកប្រហែលជាយល់ថា ខ្លួនឯងដូចខ្វះអុកស៊ីសែនដកអ៊ីចឹង។

ការពិបាកដកដង្ហើមអាចធ្វើឲ្យមានអារម្មណ៍ថាតឹងទ្រូងដែរ។ ការពិបាកដកដង្ហើមដែលកើតឡើងក្រោយពីហាត់ប្រាណខ្លាំងគឺអាចស្រួលយល់ទេ។ ប៉ុន្តែចូរស្វែងរកការព្យាបាលភ្លាមបើសិនជាមានអាការៈដូចខាងក្រោមនេះ៖

  • ពិបាកដកដង្ហើមជាងធម្មតាក្រោយពីហាត់ប្រាណរួច
  • ដកដង្ហើមមិនដល់គ្នាក្រោយពីធ្វើសកម្មភាពធម្មតាៗដែលធ្លាប់តែធ្វើរួចមិនអី
  • ចាប់ផ្តើមមានអារម្មណ៍ពិបាកដកដង្ហើមដោយគ្មានហេតុផល
    ការហាត់ប្រាណច្រើនតែធ្វើឲ្យពិបាកដកដង្ហើមរយៈពេលខ្លី។
    បើសិនជាអ្នកស្ថិតក្នុងស្ថានភាពដែលពិបាកដកដង្ហើមរយៈពេលយូរ ឬពិបាកដកដង្ហើមខ្លាំងដោយមិនដឹងមូលហេតុ នោះវាអាចជាបញ្ហាហើយ។ ការពីបាកដកដង្ហើមិនមែនជាជំងឺទេ តែវាជាអាការៈរបស់ជំងឺណាមួយ។ ខណៈពេលដែលវាគួរតែជារឿងដែលត្រូវការពេទ្យវាយតម្លៃ តែជំងឺដែលអាចនាំឲ្យពិបាកដកដង្ហើមភ្លាមៗ និងត្រូវព្យាបាលបន្ទាន់នោះមានដូចជា៖
  • ខ្សោយបេះដូង
  • សម្ពាធឈាមចុះទាប
  • ជំងឺរលាកសួត
  • ជំងឺមានកំណកឈាមចូលក្នុងសួត
  • ពុលកាបូនឌីអុកស៊ីត
  • ស្រ្តេស ឬថប់អារម្មណ៍
    អ្នកក៏ប្រហែលជាធ្លាប់មានអាការៈពិដកដង្ហើមភ្លាមៗហើយបើសិនជាមានដុំអាហារ ឬអ្វីមួយស្ទះក្នុងផ្លូវដង្ហើម។ ការមានរបួសដែលគ្រោះថ្នាក់ដល់សួត ឬធ្វើឲ្យបាត់បង់ឈាមច្រើនក៏នឹងពិបាកដកដង្ហើមដែរ។ យ៉ាងណាមិញ មូលហេតុដែលនាំឲ្យពិបាកដកដង្ហើមជាលក្ខណៈរ៉ាំរ៉ៃអាចមានដូចជា៖
  • ជំងឺស្ទះសួតរ៉ាំរ៉ៃ
  • ជំងឺរលាកសាច់សួត
  • រាងកាយមិនអំណោយផងលល្អ
  • ធាត់ជ្រុល
  • ជំងឺបេះដូង៕

ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top