សុខភាព និង ផ្លូវភេទ

ពិសាស្ពៃក្តោប ល្អចំពោះ សុខភាពខួរក្បាល

Healthline

ស្ពៃក្តោប គឺជាបន្លែដ៏មានប្រជាប្រិយមួយប្រភេទ សម្រាប់ប្រជាជនខ្មែរយើង ក្នុងការធ្វើជាម្ហូបទទួលទាន។

ក្រៅពីផ្តល់រសជាតិឆ្ងាញ់ហើយ វាក៏ត្រូវបានគេទៀតថា មានផលល្អច្រើន ចំពោះសុខភាព ប៉ុន្តែ មិនមានមនុស្សច្រើនឡើយ ដែលដឹងថា វាជាចំណីរបស់ខួរក្បាលដ៏អស្ចារ្យ។

វត្តមានរបស់វីតាមីន K និងសារធាតុ Anthocyanins ក្នុងស្ពៃក្តោប អាចផ្តល់នូវថាមពលកាន់តែខ្លាំង ដល់មុខងារផ្លូវចិត្ត និងផ្ចង់អារម្មណ៍របស់មនុស្ស។ សារធាតុទាំងនេះ ត្រូវបានរកឃើញដំបូងគេ នៅក្នុងស្ពៃក្តោបពណ៌ស្វាយ។

វីតាមីន K មានសារៈសំខាន់ ក្នុងការផលិតសារធាតុ Sphingolipid ដែលជាស្រោមសរសៃប្រសាទតែម្តង។ ដូច្នេះហើយ ការញ៉ាំវីតាមីន K ច្រើនអាចជួយពង្រឹង ដល់ការការពារសរសៃប្រសាទពីការខូចខាត ជាពិសេស ជំងឺភ្លេចភ្លាំងពេលចាស់ជរាតែម្តង។

ក្រៅពីនេះ សារធាតុ Anthocyanins ក្នុងស្ពៃក្តោប គឺជារបស់ដែលទើបតែរកឃើញថ្មី ប៉ុន្តែ ត្រូវបានគេចាត់ទុកថា ជាប្រភពនៃអង់ទីអុកស៊ីដង់ខ្លាំងក្លា ជាងវីតាមីន C ទៅទៀត។

យ៉ាងណាមិញ ស្ពៃក្តោបពណ៌ស្វាយ គឺមានសារធាតុនេះច្រើនជាងស្ពៃក្តោបធម្មតា ។ បើសិនជាអ្នកចង់ពង្រឹងសមត្ថភាព ប្រព័ន្ធសរសៃប្រសាទ កាត់បន្ថយការកើតជំងឺមហារីក និងបង្កើនមុខងារខួរក្បាលនោះ វាគួរតែដល់ពេលញ៉ាំស្បៃក្តោឲ្យបានច្រើនហើយ ៕

Most Popular

To Top