សុខភាព និង ផ្លូវភេទ

ទំលាប់ប្រចាំថ្ងៃ១០យ៉ាង ដែលអាចបំផ្លាញ ខួរក្បាលរបស់អ្នក

យើងម្នាក់ៗ តែងតែមានទំលាប់ផ្ទាល់ខ្លួន ជាច្រើនសកម្មភាព ។ ជាមួយគ្នានេះដែរពួក យើងតែងតែគិតថា
ការធ្វើសកម្មភាព ទាំងនោះ អាចធ្វើឲ្យពួកយើង មានអារម្មណ៍ធូរស្រាល ។ ទោះបីជាយ៉ាងណាក្តី អ្វីដែលយើងមិន ធ្លាប់បានដឹង នឹង មិនបានកត់សំគាល់នោះគឺ ទំលាប់អស់ទាំងនេះ ប្រហែលជាអាចធ្វើការ បំផ្លិចបំផ្លាញ ដល់ខួរក្បាលរបស់យើង។

1.ការបង្អត់អាហារពេលព្រឹក
អ្នកដែលមិនទទួលទាន អាហារពេលព្រឹក ពួកគេត្រូវមានកំរិត ជាតិស្ករនៅក្នុងឈាមទាប
ដែលនេះគឺជាទំលាប់ ដ៏អាក្រក់បំផុត ។ ម្យ៉ាងវិញទៀត វាធ្វើឲ្យខួរក្បាលខ្វះសារជាតិ បំរុងព្រមទាំងធ្វើឲ្យខួរ ក្បាលចុះខ្សោយ។

2.ការទទួលទានច្រើនជ្រុល
ការទទួលទានច្រើនជ្រុល អាចកាត់បន្ថយភាពរឹងមាំ របស់ខួរក្បាល ដែលនាំឲ្យសម្មភាព ខួរក្បាលធ្លាក់ ក្នុងសភាពខ្សោយទៅៗ ។ ដូច្នេះហើយ អ្នកត្រូវកំណត់អាហារបរិភោគ ប្រចាំថ្ងៃ ឲ្យបានត្រឹមត្រូវ
នឹងមានកំណត់ ដើម្បីឲ្យខួរក្បាល មានដំណើរការបានល្អ។

3.ការជក់បារី
ការជក់បារីមិនត្រឹមតែ នាំឲ្យមានគ្រោះថ្នាក់ ដល់សួតប៉ុណ្ណោះទេ វាអាចមានឲ្យមានផលប៉ះ ពាល់ដល់ខួរក្បាលផងដែរ ។ សារជាតិនីកូទីននៅក្នុងបារី ផ្ទុកទៅដោយសារធាតុមួយចំនួន ដែលធ្វើឲ្យកោសិការបស់ខួរក្បាលធ្លាក់ចុះទៅៗ។
ហើយប្រសិនបើអ្នក នូវតែបន្តបាត់បង់កោសិកាខួរក្បាល អ្នកប្រហែលជាមានជំងឺវង្វេង។

4.ការទទួលទានរបស់ផ្អែមច្រើន

អ្វីក៏ដោយឲ្យតែច្រើនលើសកំរិត វាមិនផ្តល់នូវផលល្អនោះទេ។
ការទទួលទានអាហារដែលមានកំរិតចាតិស្ករខ្ពស់
ធ្វើឲ្យមានការអាក់ខានដល់ការស្រូបយកសារជាតិប្រូតេអ៊ីន និង
សារធាតុបំរុងនៅក្នុងរាងកាយ
ដែលវាជាហេតុធ្វើឲ្យមានការអាក់ខានដល់ការវិវឌ្ឍន៍របស់ខួរក្បាល។

  1. ការស្រូបយកអុក ស៊ីសែនមិនគ្រប់គ្រាន់

ខួរក្បាលរបស់អ្នកត្រូវការ ឧស្ម័នអុកស៊ីសែន ឲ្យបានគ្រប់គ្រាន់ជាប្រចាំ ប្រសិនបើវាទទួលបាន មិនគ្រប់គ្រាន់នោះទេ
ខួរក្បាលរបស់អ្នកមិនអាចធ្វើដំណើរការបានល្អនោះទេ។

6.ការគេងមិនគ្រប់គ្រាន់
ការគេងពិតជាមានសារសំខាន់ណាស់ សម្រាប់រាងកាយ របស់មនុស្សជាពិសេស ខួរក្បាល។
វាធ្វើឲ្យខួរក្បាល របស់យើងអាចសម្រាក បន្ទាប់ពីយើងបានធ្វើការ យ៉ាងហត់នឿយពេញមួយថ្ងៃ ។ ជាមួយគ្នានេះដែរ
ទំលាប់នៃការគេងមិន គ្រប់គ្រាន់ក្នុងរយៈពេលយូរ អាចធ្វើឲ្យកោសិកា របស់ខួរក្បាលងាប់ច្រើន។

  1. ការយកក្រណាត់គ្របក្បាលនៅពេលគេង
    នេះក៏ជាទំលាប់ដ៏អាក្រក់ដែរ ។ ការគេងដោយយក ក្រណាត់មករុំក្បាល ឬគ្របភួយដល់ក្បាល ធ្វើឲ្យមានការប្រមូលផ្តុំ នៃឧស្ម័នកាបូនិចច្រើន និងកាត់បន្ថយឧស្ម័ន អុកស៊ីសែននៅក្នុង រាងកាយនឹងខួរក្បាល
    ដែលលទ្ធផលធ្វើឲ្យ មានផលប៉ះពាល់ អាក្រក់ដល់ខួរក្បាល។

8.ការព្យាយាមធ្វើការនៅ ពេលដែលអ្នកកំពុងមានជំងឺ ភាគច្រើនតែងតែកើតឡើង ចំពោះសិស្សានុសិស្ស នឹងសាស្រ្តាចារ្យ។
ការព្យាយាមធ្វើការក្នុងខណៈពេលដែលអ្នកកំពុងមានជំងឺ អាចធ្វើឲ្យខួរក្បាលចុះខ្សោយ ដោយវាបានខិតខំហួសកំរិតរបស់វា
ហើយអ្នកនឹងឆាប់ហត់នឿយជាងថ្ងៃធម្មតា ។ បន្ទាប់ពីនោះមកខួរក្បាល របស់អ្នកនឹងមានសភាពខ្សោយទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។

  1. ការខ្វះខាតការដាស់សតិ
    ការគិតគឺជាវិធីដ៏ល្អបំផុត ដើម្បីបង្វឹក ខួរក្បាល របស់យើង ។ ម្យ៉ាងវិញទៀត ការសន្ទនា ការសសេរ ក៏អាចជួយដាស់តឿន ដល់សតិរបស់យើងដែរ ។ ប្រសិនបើអ្នកមិនទំលាប់ ធ្វើសកម្មភាពអស់ទាំងនេះទេ សតិខួរក្បាលរបស់អ្នកនឹងកាន់តែរួមតូចទៅៗ។
  2. ការមិនទំលាប់និយាយច្រើន
    ការមានទំលាប់និយាយ អាចជួយឲ្យខួរក្បាល របស់អ្នកមានដំណើរការបានឆាប់រហ័ស
    និងធ្វើឲ្យខួរក្បាលឆ្លាត ។
    ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top