សុខភាព និង ផ្លូវភេទ

ទទួលទាន វីតាមីនអ្វីខ្លះ ដើម្បីឲ្យស្បែកស្អាត

Healthline

វិតាមីន A: ជួយផលិតកោសិកាថ្មីៗរៀងរាល់៣០ថ្ងៃ ជាពិសេសវីតាមីន A ជួយឲ្យស្បែកមានសំណើម និងមានសុខភាពល្អព្រោះស្បែកមានការផ្លាស់ប្តូរកោសិកាដោយការពឹងផ្អែកពីសារធាតុអាហារពីពោះវៀន ឆ្លងកាត់តាមឈាមមកឲ្យស្បែក ។

វីតាមីន A មាននៅក្នុងអាហារពីសត្វដូចជា ស៊ុតក្រហម តឹកដោះគោ ប័រ និងត្រី។ក្នុងមួយថ្ងៃ មនុស្សយើងត្រូវការវីតាមីន Aប្រមាណ ០.៨ ទៅ ១.៨ មីលីក្រាម ។

បេតាខារ៉ូទីនៈ អាចផ្លាស់ប្តូរជាវីតាមីន A និងមានប្រសឹទ្ធភាពដូចគ្នា។ ក្រៅពីនេះបើស្បែកបានត្រូវកម្តៅថ្ងៃ និងធ្វើឲ្យបេតាខារ៉ូទីន កើនឡើង។ ក្នុងមួយថ្ងៃ រាងកាយតទួលបានបេតា ខារ៉ូទិន ពី ២ទៅ ៤លឮមីលីក្រាម។ អាហារដែលមានបេតា ខារ៉ូទីន បន្លែ និងផ្លែឈើពណ៌បៃតង ពណ៌ទឹកក្រូច និងលឿង ដូចជាឪឡឹក ល្ហុង ល្ពៅ ការ៉ុត ប្រូខូលី ម្ទេស ត្រប់។

វីតាមីន B: ជ្រាបចូលទៅក្នុងស្រទាប់ស្បែកផ្នែកខាងក្នុងជួយឲ្យស្បែកមានសំណើម បើបានទទួលវីតាមីន Bគ្រប់គ្រាន់ និងជួយឲ្យស្បែកតឹងណែន គេងលក់ស្កប់ស្កល់។ ក្រៅពីនេះ វីតាមីន B៦ ជួយឲ្យស្បែកផលិតជាតិខ្លាញ់ និងជំរុញឲ្យសសៃសក់ដុះថ្មី។ ក្នុងមួយថ្ងៃៗ រាងកាយត្រូវការវីតាមីន B6 ប្រមាណ ១,៧ទៅ ៣មីលីក្រាម ដែលមាននៅក្នុងបន្លែពណ៌បៃតងគ្រប់ប្រភេទ និងផលិតផលសាច់សត្វ។

វីតាមីន C: ជួយឲ្យសាច់ជាលិកាតឹងណែន ចំណែកឯខូលឡាចេន និងអ៊ីឡាស្ទីននៃស្បែកយឺតល្អ និងស្តុកទឹកនៅក្នុងស្បែក។ ក្រៅពីនេះវីតាមីន C នៅជួយបង្កើនប្រូតេអ៊ីន និងការពារការបាត់បង់ប្រូតេអ៊ីន ក៏ដូចជាជួយឲ្យសសៃឈាមរឹងមាំ ជំរុញប្រព័ន្ធការពាររាងកាយនិងធ្វើឲ្យសសៃសក់ដុះលូតលាស់ល្អ។ ក្នុងមួយថ្ងៃ រាងកាយមនុស្សត្រូវការវីតាមីន C ប្រមាណ 75 មីលីក្រាម ដែលមានច្រើនក្នុងផ្លែឈើរសជាតិជូរដូចជាស្វាយ ម្ទេសប្លោក ស្រ្តបើរី ទំពាំងបាយជូរជាដើម។

វីតាមីនD: ជួយក្នុងការបង្កើតកោសិកាថ្មីៗ។ពន្លឺព្រះអាទិត្យ ជួយបង្កើតវីតាមីនD នៅក្នុងស្បែក និងជួយឲ្យស្បែក ក្រចក និងឆ្អឹងបានទទួលកាល់ស្យូមយ៉ាងគ្រប់គ្រាន់។ ក្រៅពីពន្លឺថ្ងៃ យើងអាចទទួលវីតាមីន D បានតាមរយៈអាហារដូចជា ត្រីសាឌីន ផ្លែប័រ ស៊ុត និងត្រីហេរីង។

វីតាមីន E: ជួយការពារស្បែក មិនឲ្យឆាប់ចាស់ ការពារស្បែកពីការបំផ្លាញនៃរ៉ាឌីកាល់សេរី។ បើខ្វះវីតាមីនE ធ្វើឲ្យកោសិកាស្បែកឆាប់ចាស់ និងកើតមានស្នាមជ្រីវជ្រួញជាពិសេស វីតាមីន E ជួយឲ្យស្បែករក្សាភាពសំណើមនិងទន់រលោង។ ក្នុងមួយថ្ងៃ រាងកាយត្រូវការវីតាមីន E ប្រមាណ១២មីលីក្រាម វាមាននៅក្នុងបន្លែស្រស់ និងប្រេងឆា ឬប្រេងរុក្ខជាតិ។

បៃអូទីនៈ ជួយនៅក្នុងការលូតលាស់នៃស្បែក ក្រចក និងជាលិកា។ បៃអូទីន សម្បូរនៅក្នុងផ្លែប័រ សណ្តែក ស៊ុត ផ្សិត និងអង្ករសាលី។
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top