សុខភាព និង ផ្លូវភេទ

បើអ្នកមិនសម្អាត បាក់តេរី នៅក្នុងផ្ទះបាយ អាចនាំអ្នកឲ្យមានជំងឺ

យោងទៅតាមមជ្ឈមណ្ឌល គ្រប់គ្រងជំងឺ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ ជនជាតិអាមេរិក ៧៦លាននាក់មានជំងឺ ដោយសារម្ហូបអាហារ។ ជាមួយគ្នានេះដែរអ្នកមិនអាចការពារខ្លួន អ្នកកុំឲ្យមានជំងឺបាន ១០០%នោះឡើយ ក៏ប៉ុន្តែការទទួលយកការប្រុងប្រយ័ត្ន យ៉ាងពិតប្រាកដ អាចជួយកាត់បន្ថយគ្រោះ ថ្នាក់របស់អ្នកបាន។
ហើយការការពារទាំងនោះ គឺជាវិធីដ៏សាមញ្ញបំផុត ដែលមានរួមទាំង ការលាងដៃមុន ពេលកាន់ចំណីអាហារជាដើម។ ចំណែកឯអត្ថបទមួយនេះ នឹងបង្ហាញអ្នកអំពីភ្នាក់ងារ ចំលងមេរោគមួយទៀត ដែលមាននៅក្នុងផ្ទះបាយរបស់អ្នក ដែលអ្នកមិនធ្លាប់បាន គិតដល់ពីមុនមក។

1: អេប៉ុងសំអាតនៅក្នុងផ្ទះបាយៈ នៅពេលដែលអ្នកប្រើប្រាស់អេប៉ុងហើយ ហើយមិនបានធ្វើការសំអាតឲ្យបានត្រឹមត្រូវ វាអាចបង្កមេរោគឡើងជាច្រើនហើយជ្រាបចូលទៅក្នុងសាច់របស់អេប៉ុង។ បន្ទាប់មកនៅពេលដែលអ្នកត្រូវការប្រើវាម្តងទៀត ដោយអ្នកគ្រាន់តែកាន់វាឡើង មេរោគនៅក្នុងអេប៉ុង នោះអាចជ្រាបចូលទៅក្នុងខ្លួន ប្រាណរបស់អ្នក ដោយអាចធ្វើឲ្យអ្នក មានជំងឺផ្សេងៗ។ ដូច្នេះដើម្បីជៀសវាពីការចំលងមេរោគ អ្នកត្រូវធ្វើការ សម្ងួតអេប៉ុងជាប្រចាំ និង ត្រូវផ្លាស់ប្តូរវាក្នុងរយៈពេល២សប្តាហ៏ម្តង ។
2: ទូទឹកកករបស់អ្នកៈសីតុណ្ហភាព ត្រជាក់ អាចធ្វើឲ្យបាក់តេរីបង្កឡើង បានយ៉ាងយឺតបំផុត ដូច្នេះវាមានសារសំខាន់ ខ្លាំងណាស់ ដើម្បីជឿជាក់ថាសីតុណ្ហភាពទូរទឹកកករបស់អ្នកមិនស្ថិតនៅក្រោមសីតុណ្ហភាពក្រោម 40°F។
3: បាក់តេរីដែលចេញពីសាច់ឆៅ និងត្រីអាចធ្វើការរីករាលដាល មេរោគដល់អាហារ ដែលធ្វើរួចហើយនិងផលិតផល ស្រស់ដូចជាបន្លែផ្លែឈើជាដើម ។ ដើម្បីកាត់បន្ថយការចំលងមេរោគ អ្នកត្រូវចែងទូដាក់ម្ហូបផ្សេងគ្នារវាងអាហារឆៅ និង អាហារឆ្អិន ។
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top