តាមធម្មតាការទទួលទានដំឡូងច្រើន ពិតជាអាចបញ្ចេញផោមច្រើនជាក់ជាមិនខាន ពីព្រោះក្រោយពេលទទួលទានដំឡូងរួច ប្រព័ន្ធរំលាយអាហាររបស់សារពាង្គកាយនៃជាតិកាកសរសៃដំឡូងនៅក្នុងពោះវៀនបង្កើតជាឧស្ម័នដែលមានលក្ខណៈជាខ្យល់នៅក្នុងក្រពះ ហើយនៅទីបំផុតក៏បញ្ចេញមក និងក្លាយជាផោម។
ប៉ុន្តែករណីខាងលើនេះ ច្រើនតែកើតមានឡើងចំពោះមនុស្សណាដែលទទួលទានអាហារជាតិកាកសរសៃតិចប៉ុណ្ណោះ។ ដូច្នេះវិធីដ៏ល្អអាចទទួលទានទឹកឲ្យបានច្រើន ទប់ស្កាត់កុំឲ្យបញ្ចេញផោម។ ចំពោះលោកអ្នកណាដែលយលើឃើញថា នៅក្នុងក្រពះមានខ្យល់ច្រើនគួរទទួលទានដំឡូងនៅក្នុងបរិមាណតិចជាការប្រសើរ។
ដោយ៖ ហង្ស សុបញ្ញា