សុខភាព និង ផ្លូវភេទ

ចូលដល់វ័យពាក់កណ្តាល ៥០ហើយ គួរថែស្បែកយ៉ាងណាឲ្យនៅតែក្មេង?

kimgalloesthetics

នៅពេលឈានជើងចូលសល់វ័យ ២៥ឆ្នាំ អ្វីៗក៏បានប្រែប្រួល មិនថាការងារ និងរូបរាងកាយរបស់យើង។ ជាមួយគ្នានេះដែរ មកដល់វ័យ ២៥ឆ្នាំនេះ ស្បែកក៏ចាប់ផ្តើមបង្ហាញស្នាមជ្រីវជ្រួញ មានចេញអាចម៍រុញ ស្បែកស្ងួត រង្វង់ភ្នែកខ្មៅ ជាដើម។ ដោយឡែក ការតុបតែងមុខ គ្រាន់តែជាវិធីដោះស្រាយបណ្តោះអាសន្នមួយប៉ុណ្ណោះ សម្រាប់បញ្ហាជាអចិន្រ្តៃបែបនេះ ព្រោះថា បញ្ហាទាំងនេះនៅតែបន្តកើតមានបន្ទាប់ពីយលាងលាងសម្អាតគ្រឿងសំអាងចេញ។

ជាក់ស្តែង អ្វីដែលស្បែករបស់អ្នកត្រូវការចាំបាច់បំផុតនៅក្នុងវ័យ២៥ នេះគឺការថែរក្សា។ ខាងក្រោមនេះគឺជាវីធីសាមញ្ញ៩យ៉ាង ដែលអាចជួយឲ្យអ្នកមានអាយុ២៥ឆ្នាំ មានស្បែកស្រស់ថ្លា និងនៅក្មេងដដែល។

១.លាងសម្អាតផ្ទៃមុខៈ
នេះគឺជាវិធីសំខាន់ណាស់សម្រាប់ថែក្សាស្បែកមុខ។ អ្នកគួរជ្រើសរើសហ្វូមលាងមុខណាឲ្យត្រូវជាមួយនឹងប្រភេទស្បែករបស់អ្នក។ ជាក់ស្តែងការលុបលាងមុខដោយហ្វូម អាចជួយកម្ចាត់ជាតិខ្លាញ់នៅលើផ្ទៃមុខ ដែលអាចជួយឲ្យស្បែកមានសភាពស្រស់ថ្លា និងទន់រលោង។ អ្នកគួរលុបលាងមុខឲ្យបាន២ដងក្នុងមួយថ្ងៃ នៅពេលព្រឹក និងមុនពេលចូលគេង។

២.ប្រើប្រាស់ផលិតផលបន្តឹងស្បែកមុខៈ
ការបន្តឹងស្បែកមុខ ក៏ជាផ្នែកមួយសំខាន់ផងដែរ ក្នុងការថែរក្សាស្បែក នៅក្នុងវ័យ២៥ឆ្នាំនេះ។ បន្ទាប់ពីអ្នកបានសម្អាតមុខរួចរាល់ហើយ អ្នកគួរប្រើប្រាស់ផលិតផលផ្តល់សំណើម និងជួយបន្តឹងស្បែកមុខផងដែរ ជៀសវាងស្នាមជ្រីវជ្រួញមានការកើតឡើងកាន់តែច្រើនឡើងៗ។

៣.ផ្តល់សំណើមដល់ស្បែកៈ
ស្បែកត្រូវការសំណើមខ្លាំងនៅក្នុងវ័យនេះ។ នៅពេលអ្នកមានអារម្មណ៍ថា ស្បែកស្ងួត អ្នកគួរផ្តល់សំណើមដល់ស្បែកដោយជ្រើសរើសយកក្រែមលាបស្បែកណាដែលអាចផ្តល់សំណើមដល់ស្បែកបានល្អ និង ត្រូវជាមួយនឹងប្រភេទស្បែករបស់អ្នក។
៤.ខាត់ស្បែកៈ
ស្បែកស្ងួត និង ឆាប់ចាស់ ត្រូវបានកើតឡើងដោយការមិនជំរុះកោសិកាចាស់ៗចោល។ ហេតុដូច្នេះហើយ អ្នកគួរព្យាយាមថែរក្សាស្បែករបស់អ្នកដោយការខាត់ស្បែកជាមួយនឹងស្រូវសាលី ឬក្រូច ដើម្បីធ្វើការជំរុះកោសិកាស្បែកចាស់ចោល និងបណ្តុះកោសិកាថ្មីមកវិញ ដោយអាចជួយឲ្យស្បែកភ្លឺ ស្រស់ថ្លា និងបំបាត់ភាពជ្រីវជ្រួញផងដែរ។ ជាក់ស្តែង អ្នកគួរធ្វើការខាត់ស្បែកយ៉ាងហោចណាស់ឲ្យបានម្តងក្នុងមួយសប្តាហ៍នោះជាការប្រសើរ។

៥.ការការពារស្បែកៈ
ចូរចងចាំថា ការពារប្រសើរជាងព្យាបាល។ កម្តៅព្រះអាទិត្យអាចធ្វើឲ្យស្បែកឆាប់ជ្រីវជ្រួញទាំងមិនដឹងខ្លួន។ ហេតុដូច្នេះហើយអ្នកគួរប្រើប្រាស់ក្រែមការពារកម្តៅថ្ងៃជាប្រចាំ ខណៈពេលដែលត្រូវចេញទៅខាងក្រៅផ្ទះ។

៦. ការម៉ាស្សាមុខៈ
ការម៉ាស្សាមុខពិតជាសំខាន់ណាស់សម្រាប់ស្ត្រីដែលមានអាយុ ២៥ឆ្នាំ ឬ ២៥ឆ្នាំឡើងទៅ ដោយវាអាចជួយឲ្យស្បែកមានសភាពតឹង ស្រស់ថ្លា និងការពារការកកើតនៃស្នាមជ្រីវជ្រួញផងដែរ។

៧.បិទម៉ាសមុខៈ
ប្រសិនបើអ្នកមិនចេះម៉ាស្សាមុខ ឬ គ្មានពេលទៅម៉ាស្សានៅខាងក្រៅនោះទេ អ្នកក៏អាចថែរក្សាផ្ទៃមុខដោយការបិទម៉ាសមុខបានដែរ ដោយវាអាចជួយឲ្យស្បែកមានសភាពតឹង ស្រស់ថ្លា និងការពារការកកើតនៃស្នាមជ្រីវជ្រួញ និងមើលទៅក្មេងជាងវ័យ។

៨.ប្រើប្រាស់ផលិតផលការពារស្នាមជ្រីវជ្រួញ
មកដល់អាយុនេះហើយ អ្នកគួរជ្រើសរើសផលិតផលណាដែលត្រូវនឹងស្បែកមុខរបស់អ្នក ដើម្បីបំបាត់ និងការពារស្នាមជ្រីវជ្រួញនៅលើផ្ទៃមុខ។ នៅក្នុងនោះអ្នកក៏អាចជ្រើសរើសប្រភេទផលិតផលណាដែលមានសារជាតិខូឡាចេន វីតាមីន A និង វីតាមីន E ព្រមទាំងសារធាតុធម្មជាតិដទៃទៀត។

៩.របបអាហារៈ
អ្នកគួរបង្កើនការទទួលទានបន្លែ និងផ្លែឈើឲ្យបានច្រើន។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគួរទទួលទានទឹកយ៉ាងហោចណាស់ឲ្យបាន ៦ ទៅ ៨ កែវ ក្នុងមួយថ្ងៃ ដើម្បីកាត់បន្ថយអាការៈស្បែកស្ងួត។

ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top