សុខភាព និង ផ្លូវភេទ

ពិសារបន្លែផ្លែឈើចម្រុះពណ៌ដើម្បីសុភាពល្អ

plantbasedjuniors

ពណ៌នីមួយៗមានរយៈរលក និងហ្វ្រេកង់នៃរលកពន្លឺពណ៌ផ្ទាល់ខ្លួនរបស់វាដែលពុំមែនមានឥទិ្ធពលចំពោះការ មើលឃើញនៃក្រសែភ្នែករបស់យើងប៉ុណ្ណោះទេ តែក៏មានឥទ្ធិពលចំពោះរាងកាយយើងផងដែរ ព្រោះពណ៌ទាំងនេះបង្ហាញប្រាប់ពីគុណប្រយោជន៍ភោជនីយហារ ដូចជាពណ៌ទឹកក្រូចនៃផ្លែក្រូចជួយកំចាត់ជាតិពុលពណ៌ក្រហមនៃប៉េងបោះជួយបង្កើនថាមពល ចំណែកពណ៌ខៀវរបស់លោកអ្នកជួយធ្វើឲ្យអារម្មណ៍ល្អ។

ពណ៌ក្រហមរោលរាលជួយបង្កើនថាមពលជីវិត
អ្នកចាញ់អាកាសធាតុត្រជាក់អាចផ្តល់កំដៅដល់រាងកាយបាន ដោយការទទួលទានបន្លែផ្លែឈើក្រហមដូចជា ប៉េងបោះ ស្ពៃក្តោបក្រហមស្ទើរស្វាយ ស្រ្តបើរី ឬផ្លែឈើរី ជាដើម ព្រោះពណ៌ក្រហមនៃបន្លែផ្លែឈើ ដូចដែលបានរៀបរាប់នេះ មានរយៈប្រវែងរលកវែង តែមានរលកហ្វ្រកង់ខ្លី។ ដោយហេតុនេះទើបធ្វើឲ្យវាមានគុណសម្បតិ្តជួយផ្តល់កម្តៅដល់រាងកាយ។ ក្រៅពីនេះមានគុណសម្បត្តិជួយផ្តល់កម្តៅដល់រាងកាយ។ ក្រៅពីនេះសារធាតុពណ៌ក្រហមនេះ ថែមទាំងជួយរំញោចប្រព័ន្ធរំលាយអាហារ និងបឺតស្រូបអាហារឲ្យធ្វើការប្រកបដោយប្រសិទ្ធភាពទៀតផង។

ពណ៌ទឹកក្រូចជួយកម្ចាត់រ៉ាឌីកាល់សេរី និងសារធាតុពិសពុស

បន្លែផ្លែឈើពណ៌ទឹកក្រូចដូចជាក្រូច ល្ពៅ ការ៉ុត និងល្ហុង គឺជាបន្លែផ្លែឈើមួយប្រភេទទៀតដែរ ជួយផ្តល់នូវអារម្មណ៍កក់ក្តៅ និងជួយដាស់ភ្ញោចការកំចាត់ចោលកាកសំណល់ និងសារធាតុពិសពុលចេញពីរាងកាយ។ សំខាន់ជាងនេះ គឺបន្លែផ្លែឈើទាំងអស់នេះសំបូរទៅដោយបេតាខេរ៉ូទីន ដែលអាចប្រឆាំងរ៉ាឌីកាល់សេរី ដែលសត្រូវរបស់ស្បែកបានយ៉ាងល្អ ហើយក៏ជួយទប់ស្កាត់ការលូតលាស់នៃកោសិកាមហារីកផងដែរ។

បន្លែផ្លែឈើពណ៌លឿងជួយឲ្យអារម្មណ៍ស្រស់ស្រាយ

ពណ៌លឿងគឺតំណាងឲ្យភាពស្រស់ថ្លារីករាយនៃពេលថ្ងៃ។ សម្រាប់បន្លែផ្លែឈើពណ៌លឿងស្រស់ ដែលមានរសជាតិឆ្ងាញ់គួរឲ្យទទួលទានដូចជាពោត ចេក ស្វាយទុំ ម្នាស់ ត្រសក់ស្រូវជាដើម។

អាហារទាំងអស់នេះបើយើងបានបរិភោគពេលណា និងធ្វើឲ្យមានអារម្មណ៍ភ្លឺថ្លា រស់រវើកមួយរំពេច។ សម្រាប់អ្នកធ្វើការងារតានតឹងខ្លាំង ឬមានអារម្មណ៍រន្ធត់សោកសៅចំពោះជីវិតអាប់អួរ ចូរសាកល្បងទទួលទានបន្លែផ្លែឈើពណ៌ទឹក្រូច ព្រោះវាមានសារធាតុដែលជួយធ្វើឲ្យធ្វើឲ្យធូរស្រាលដល់ប្រព័ន្ធសរសៃប្រសាទ និងជួយបង្កើនភាពរឹងបឹងដល់ប្រព័ន្ធការពាររាងកាយ។

បន្លែ និងផ្លែឈើបៃតងជួយពង្រឹងប្រព័ន្ធការពាររោគ

បន្លែផ្លែឈើពណ៌បៃតងគឺជាប្រភពប្រមូលផ្តុំវីតាមីន និងធាតុខនិជដែលមានប្រយោជន៍ល្អចំពោះរាងកាយមិនដូចពណ៌ដទៃទៀតឡើយ។ បន្លែផ្លែឈើពណ៌បៃតងមានដូចជា ទំពាំងបាយជូរ អាវ៉ូខាដូ និងផ្លែគីវីជាដើម។ ចំណែកក្រូចឆ្មារដែលស្ថិតក្នុងប្រភេទផ្លែឈើពណ៌បៃតងដែរនោះ វាមិនត្រឹមតែមានគុណសម្បត្តិជួយពង្រឹងប្រព័ន្ធការពាររោគប៉ុណ្ណោះទេ តែវាថែមទាំងជួយសម្អាតបំពង់ខ្យល់ និងជម្រះមេរោគបានយ៉ាងល្អទៀតផថ។

ម្យ៉ាងវិញទៀត បន្លែបៃតងអាចធ្វើឲ្យរាងកាយរឹងមាំ ស្រស់ថ្លា កាត់បន្ថយការរលាកឆ្លងរោគ និងជួយកម្ចាត់មេរោគដែលជាសត្រូវរបស់សុខភាព។

ដូច្នេះប្រសិនបើអ្នកមិនចង់ផ្តាសាយ ទល់លាមក ឬឡើងមុនពេញមុខ អ្នកគួរតែឧស្សាហ៍ទទួលទានបន្លែផ្លែឈើ ដែលមានពណ៌ចម្រុះដូចបានរៀបរាប់ខាងលើប្រចាំផង ដើម្បីឲ្យរាងកាយបានទទួលវីតាមីន និងធាតុខនិជផ្សេងៗយ៉ាងណាពេញលេញដើម្បីសុខភាពល្អ និងសម្ផស្សផូផង់៕

Most Popular

To Top