សុខភាព និង ផ្លូវភេទ

អ្នកកើតជំងឺ ទឹកនោមផ្អែម គួរពិសារអ្វីល្អ?

១.អាហារដែលធ្វើពីម្សៅ និងស្ករៈ អ្នកជម្ងឺទឹកនោមផ្អែម មិនចាំបាច់តមអាហារទាំងពីរមុខនេះទេ ប៉ុន្តែត្រូវទទួលទាន ក្នុងបរិមាណសមរម្យ ព្រោះថាអាហារដែលធ្វើពីម្សៅ និងស្ករ គឺជាប្រភពថាមពលយ៉ាងសំខាន់។

ប៉ុន្តែចំណុចដែលគួរឲ្យយកចិត្តទុកដាក់នោះ គឺអ្នកគួរទទួលទាន អាហាធ្វើពីម្សៅ ដែលមានកាកសរសៃអាហារ ដូចជាអង្ករសំរូប ឬនំបុ័ងហូលវីតជាដើម ព្រោះថាជាតិកាកសរសៃ អាហារអាចជួយគ្រប់គ្រង កម្រិតជាតិស្ករក្នុងឈាមបាន។ ដូច្នេះអ្នកគួរទទួលទានបាយ ប្រមាណ ២ ទៅ ៣វែកក្នុងមួយថ្ងៃ ។

2.បន្លែៈ មានបន្លែមួយចំនួន ដែលអ្នកពុំអាចទទួលទានច្រើន ពេកនោះទេដូចជា ល្ពៅ ដំឡូងបារាំង ដំឡូងជ្វា ត្រាវ និងពោតជាដើម ព្រោះបន្លែទាំងនេះ មានជាតិម្សៅច្រើន ហើយវានឹងបំប្លែងទៅជាជាតិស្ករនៅក្នុងឈាម។

ដូច្នេះប្រសិនបើចង់ទទួលទានបន្លែទាំងនេះ អ្នកត្រូវកាត់បន្ថយការទទួលទាន បាយដើម្បីឲ្យរាងកាយទទួល បាននូវជាតិម្សៅក្នុង បរិមាណសមស្របនិងតុល្យភាព។

៣.សណ្តែកៈ សណ្តែកប្រភេទខ្លះ ដូចជាសណ្តែកសៀង សណ្តែកខៀវ និង សណ្តែកក្រហមជាដើម ដែលមានជាតិ ម្សៅច្រើន ។ ដូច្នេះអ្នកមិនត្រូវ ទទួលទានច្រើនពេកទេ ហើយបើអ្នកចង់ទទួលទាន សណ្តែកខៀវស្ងោរ ដោយមិនបាច់ ដាក់ស្ករនោះ អ្នកត្រូវបន្ថយការទទួលទាន បាយឲ្យបានត្រឹម២ វែកបានហើយ ។ ចំណែកសណ្តែកដី អាចទទួលទាន បានក្នុងបរិមាណប្រហែល ១២គ្រាប់ ឬ គ្រាប់ស្វាយចន្ទីប្រហែល៦គ្រាប់ ហើយអាចទទួលទានបាន៣ ទៅ ៤ដងក្នុង ១សបា្តហ៍។

៤.ប្រូតេអ៊ីនៈ អ្នកជម្ងឺទឹកនោមផ្អែមអាចទទួលទាន អាហារ ដែលមានជាតិប្រតេអ៊ីនបានតាមធម្មតា ព្រោះវាមិនមានផល ប៉ះពាល់ដល់កម្រិតជាតិ ស្ករក្នុងឈាមនោះទេ លើកលែង តែអ្នកជម្ងឺទឹកនោមផ្អែម ដែលមានបញ្ហាថ្លើម ។ ប៉ុន្តែគួរជ្រើសរើស ទទួលទានសាច់ សត្វដែលមិនជាប់ខ្លាញ់ ឬ តៅហ៊ូ ព្រោះថា អ្នកជម្ងឺទឹកនោមផ្អែមត្រូវប្រឈម នឹងជម្ងឺបេះដូងខ្ពស់ដែលចាំបាច់ រក្សាទំងន់ឲ្យមានតុល្យភាព។

៥.អាហារដែលគួរតមៈ អ្នកជម្ងឺទឹកនោមផ្អែម គួរជៀសវាងអាហារ ដែលមានជាតិស្ករដូចជា ទឹកស៊ីរ៉ូ ទឹកក្រូចកំប៉ុង និងនំផ្អែមផ្សេងៗជាដើម ព្រោះវាធ្វើឲ្យកំរិតជាតិស្ករនៅក្នុងឈាមកើនឡើង ។ ម៉្យាងទៀតមិនគួរទទួលទានផ្លែឈើត្រាំ និងដំណាប់ផ្លែឈើទេ ហើយបើសិនចង់ ទទួលទានទឹកផ្លែឈើ អាចទទួលទានទឹកផ្លែឈើស្រស់១០០% បានកន្លះកែវ ព្រោះទឹកផ្លែឈើស្រស់ ពុំសូវមានជាតិស្ករច្រើនពេកទេ ។

Most Popular

To Top