សុខភាព និង ផ្លូវភេទ

ពិសារទឹកច្រើន អាចជួយព្យាបាលជម្ងឺ ក្នុងសារពាង្គកាយយើងបាន

emabalhospitals

 ឈឺក្បាល
ការស្រាវជ្រាវថ្មីបានឲ្យដឹងថា អ្នកជម្ងឺប្រកាំង (ឈឺក្បាលមួយចំហៀង) ក្រោយពេល ទទួលទានទឹកជាប្រចាំ ជួយឲ្យអាការៈជម្ងឺថយចុះបាន ។ ក្រៅពីនេះការសាកសួរ ទីលើអ្នកជម្ងឺបានបញ្ជាក់ថា អ្នកជម្ងឺចំនួន៣៤នាក់ក្នុងចំណោម ៩៥នាក់ នឹងមានការឈឺក្បាល កាន់តែខ្លាំងប្រសិនបើពុំទទួលទានទឹក។

 សមាធិ
ទឹកនៅក្នុងរាងកាយមាន ចំណែកជួយឲ្យមនុស្ស អាចធ្វើសមាធិ និងផ្តោតការយកចិត្ត ទុកដាក់ក្នុងការងារ ព្រោះវាជួយជំរុញប្រព័ន្ធប្រសាទ និងមិនធ្វើឲ្យងាយ មានអារម្មណ៍តានតឹង ។ ដូច្នេះការទទួលទានទឹក ឲ្យគ្រប់គ្រាន់ ពិតជាមានសារសំខាន់ណាស់ ពិសេស ចំពោះសិស្សានុសិស្ស និងអ្នកធ្វើការក្នុងការិយាល័យ។

 ការរំលាយអាហារ
ទឹកមានសារសំខាន់ណាស់ ចំពោះការរំលាយអាហារ ។ ការទទួលទានទឹកមួយកែវ នៅពេលព្រឹកអាចជំរុញឲ្យក្រពះ និងពោះវៀន ដំណើរការបានយ៉ាងមានប្រសិទ្ធភាពពេញមួយថ្ងៃ។ ក្រៅពីនេះ នៅពេលដែលរាងកាយមានជាតិទឹកគ្រប់គ្រាន់ វាអាចជួយដល់ការរំលាយអាហារ និងការពារហូរច្រាលឡើង លើនៃជាតិអាស៊ីដក្នុងក្រពះ។

 ស្បែកស្រស់ស្អាត
ស្បែកជាផ្នែកមួយ នៃរាងកាយដែលស្តុកជាតិ ទឹកច្រើនបំផុត ។ ប្រសិនបើស្បែក ទទួលបានជាតិ ទឹកគ្រប់គ្រាន់នោះ វានឹងធ្វើឲ្យឈាមរត់បានស្រួល រីឯផ្ទៃមុខ និងកែវភ្នែក ក៏មានភាពស្រស់ថ្លា មានសុខភាពល្អ ហើយប្រព័ន្ធការពារស្បែក ក៏មានភាពរឹងមាំ អាចការពារជម្ងឺសើស្បែក និងទប់ទល់មេរោគផ្សេងៗ មិនឲ្យចូលទៅក្នុងរាងកាយបាន។

 សន្លាក់រឹងមាំ
ឆ្អឹងខ្ចីរបស់សន្លាក់មានជាតិ ទឹកប្រមាណ៨៥% ហើយវាមានតួនាទីសំខាន់បំផុត នៅពេលដែលរាងកាយធ្វើការ ព្រោះវាទប់នូវកម្លាំង ប៉ះទង្គិចផ្សេង ។ ដូច្នេះទឹកមានសារសំខាន់ណាស់ ក្នុងការជួយឲ្យសន្លាក់រឹងមាំ ហើយវាប្រៀបដូចជាថ្នាំ ដែលជួយឲ្យសន្លាក់ មានភាពរអិលអីចឹង ។

Most Popular

To Top