មានមនុស្សច្រើនណាស់ ដែលស្គាល់ត្រប់ស្រួយ ប៉ុន្តែសួរថា តើមានប៉ុន្មាននាក់ ដែលដឹងថាត្រប់ស្រួយ អាចជួយអ្នកកើតជម្ងឺទឹកនោមផ្អែម។
អ្នកកើតទឹកនោមផ្អែមពិតជាញញឹម បិទមាត់មិនជិតទេ ប្រសិនបើបានដឹងថា គ្រាន់តែទទួលទានទឹកជាមួយត្រប់ស្រួយ រាល់ថ្ងៃក៏អាចបញ្ឈប់កម្លាំងនៃទឹកនោមផ្អែមបានដែរ ពីព្រោះតែត្រប់ពូជនេះនឹងបញ្ចេញថាមពលស្រដៀងៗអាំងស៊ុយលីន ធ្វើឲ្យលំពែងគ្រប់គ្រងជាតិស្ករនៅក្នុងរាងកាយឲ្យនៅថេរ ជួយបណ្តេញសត្វល្អិត កាត់បន្ថយភាពរលាក ជួយរំលាយអាហារ និងជួយបត់ជើងស្រួល កាត់បន្ថយដំណើរ ចាប់ច្របាច់នៃសាច់ដុំ ទប់ស្កាត់មហារីក ជំនួយបេះដូង និងបន្ថយសម្ពាធឈាម។
នេះជាប្រសិទ្ធភាពអស្ចារ្យរបស់ត្រប់ស្រួយ ដែលពិបាករកបន្លែ ផ្លែឈើណាប្រៀបបានណាស់ ។
ដោយ៖ ហង្ស សុបញ្ញា