នៅក្នុងពិភពលោកដ៏មមាញឹក មនុស្សភាគច្រើនត្រូវធ្វើការហត់ពេញមួយថ្ងៃ ដែលនាំឲ្យពួកគេមានការអស់កម្លាំងយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ មានកត្តាជាច្រើនទៀតដែលនាំឲ្យអ្នកមានអារម្មណ៏ហត់នឿយ ដោយក្នុងនោះរួមមាន ភាពស្មុគស្មាញ និងធ្វើការហួសកំនត់។ ប៉ុន្តែចូរអ្នកកុំបារម្ភ ពីព្រោះការផ្លាស់ប្តូរជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកនឹងជួយឲ្យអ្នកមានអារម្មណ៏ល្អប្រសើរ បង្កើនថាមពលក្នុងខ្លួនរបស់អ្នក និងកាត់បន្ថយការអស់កម្លាំងបាន។
១ ទទួលទានរបបអាហារណាដែលផ្តល់អត្ថប្រយោជន៏ដល់សុខភាព ដើម្បីជួយផ្ទុកកំរិតថាមពលនៅក្នុងរាងកាយឲ្យបានពេញមួយថ្ងៃ។ អ្នកគួរតែទទួលទានរបបអាហារណាដែរសម្បូរទៅដោយ បន្លែ ផ្លែឈើ គ្រាប់ធុញ្ញជាតិនិងអាហារដែលមានជាតិស្ករទាប ពីព្រោះអាហារដែលមានរសជាតិផ្អែមខ្លាំងអាចជួយឲ្យអ្នកមានកម្លាំងបានតែមួយភ្លែតប៉ុណ្ណោះ បន្ទាប់មកនឹងមានអារម្មណ៏អស់កម្លាំងជាងមុននៅពេលដែលថាមពលត្រូវបានដុតបំផ្លាញអស់។
ជាមួយគ្នានេះ អ្នកគួរតែកាត់បន្ថយការទទួលទានជាតិកាហ្វេអ៊ីន ពីព្រោះកាហ្វេ និងទឹកសូដាផ្តល់ថាមពលឲ្យរាងកាយរបស់អ្នកបានតែមួយពព្រិចភ្នែកដូចគ្នា។
២ ទទួលទានទឹកឲ្យបានច្រើនជាប្រចាំថ្ងៃ ពីព្រោះការបាត់បង់ជាតិទឹកក៏ជាមូលហេតុចំបងធ្វើឲ្យអ្នកមានអារម្មណ៏អស់កម្លាំងដែរ។ជៀសវាងការទទួលទានទឹកក្រូច ទឹកសូដា និងកាហ្វេ ។ ដូច្នេះហើយអ្នកគួរតែដាក់ទឹកតាមទឹកនៅតាមខ្លួនជាប់ជានិច្ច។
៣ គេងឲ្យបាន៧ម៉ោងក្នុងមួយយប់។ ព្យាយាមចូលគេងឲ្យបានញឹកញាប់ជារៀងរាល់យប់ ទើបអ្នកមានអារម្មណ៏ថាគេងបានឆ្អែត។
៤ ហាត់ប្រាណជាប្រចាំដើម្បីធ្វើឲ្យរាងកាយមាំមួន។ អ្នកអាចទៅក្លឹបហាត់ប្រាណ ដើរនៅតាមសួនច្បារ ឬរត់តិចៗ ឬក៏លេងកីឡាជាមួយមិត្តភក្តិរបស់អ្នក។
ដោយ៖ ហង្ស សុបញ្ញា