នកបានដឹងខ្លះ ហើយពីការហ្វឹកហាត់នានា ដើម្បីស្រក់ទម្ងន់ ។ ចូរញ៉ាំកាឡូរី ឲ្យបានតិចជាងដុតកាឡូរី។ ប៉ុន្តែ តើអ្នកដឹងទេថា របបអាហារ និងផែនការសម្រកទម្ងន់ភាគច្រើន មិនរហ័ស និងមិនមានប្រសិទ្ធភាពដូចការសន្យានោះទេទេ។
ប្រសិនបើអ្នកព្យាយាម ទម្លាក់ទម្ងន់ឲ្យបានលឿន គន្លឹះពីរបីខាងក្រោមនេះ គឺអាចទុកចិត្តបាន ហើយធ្វើឲ្យអ្នក ងាយស្រួលសម្រកទម្ងន់ បានយ៉ាងរហ័ស ។
១. សរសេរពីអ្វី ដែលអ្នកញ៉ាំសម្រាប់មួយសប្តាហ៍ នោះអ្នកនឹងស្រកទម្ងន់ ការសិក្សាបាន រកឃើញថា អ្នកដែលកត់ត្រា និងកំណត់ម្ហូបអាហារត្រឹមត្រូវ វាធ្វើឲ្យអ្នកញ៉ាំអាហារតិចជាង ធម្មតា ១៥ ភាគរយ។ ការសិក្សានៅសកលវិទ្យាល័យ North Carolina បានរកឃើញ ថាមនុស្សម្នាមានទំនោរក្នុងការទទួលទាន ១១៥ កាឡូរីបន្ថែមនៅថ្ងៃចុងសប្តាហ៍ ជាពិសេស ជាតិអាល់កុល និងខ្លាញ់។ ដូច្នេះ ការកំណត់ និងកត់ត្រាអ្វីដែលអ្នកញ៉ាំ អាចជួយឲ្យអ្នកភ្ញាក់ខ្លួន ហើយមិនញ៉ាំ លើសពីអ្វីដែលអ្នកកំណត់ ។
២. ស្វែងរកមិត្តភក្ដិសម្រកទម្ងន់ដូចគ្នា ការសិក្សាមួយរបស់ សាកលវិទ្យាល័យ University of Vermont បានរកឃើញថា មិត្តភក្តិសម្រកទម្ងន់ដូចគ្នា អាចជួយរក្សាទម្ងន់របស់អ្នកមិនឲ្យឡើង។ អ្នកស្រាវជ្រាវបានធ្វើតាមអ្នកស្ម័គ្រចិត្តអស់រយៈពេល ១៨ ខែ។ អ្នក និងមិត្តភក្តិដែលស្រកទម្ងន់ របស់អ្នក អាចចែករំលែកព័ត៌មាននានា ដូចជាវិធីសម្រក និងលើកទឹកព្រម ទាំងជួយអ្នក ដើម្បីបញ្ចុះទម្ងន់ដោយមិនធ្វើលំហាត់ប្រាណ។
៣. មុន និងបន្ទាប់ពីញ៉ាំអាហារពេលព្រឹក សូមញ៉ាំទឹក
មុនញ៉ាំអាហារពេលព្រឹក ចូរញ៉ាំទឹក។ ក្រោយពីញ៉ាំរួច ចូរញ៉ាំទឹក៕