សុខភាព និង ផ្លូវភេទ

ហេតុអ្វីបានជាយើងមើលទៅ ដូចជាឪពុកម្តាយរបស់យើង?

northumbriapsy.com

លក្ខណៈពិសេសរបស់មនុស្សយើងម្នាក់ៗ គឺត្រូវឆ្លងកាត់ពីជំនាន់មួយទៅជំនាន់មួយដោយក្រូម៉ូសូមរបស់ពួកគេ។ ឪពុកម្តារបស់យើងម្នាក់ៗផ្តល់ក្រូម៉ូសូមចំនួន២៣ឲ្យយើង ដោយបូករួមទាំងអស់មានចំនួន៤៦។

ប្រការនេះមានន័យថា យើងមានតំណពូជពីរ ប្រសិនបើតំណពូជទីមួយមានឥទ្ធិពលខ្លំាងជាងយើងអាចមើលឃើញលទ្ធផលបន្តពូជដែលខ្លាំងជាងបន្តែបើការបន្តពូជខ្សោយជាងនៅតែមាន និងអាចបន្តទៅកូនរបស់យើង។

ក្រូម៉ូសូម គឺជាសរសៃតូចល្អិតៗដែលមាននៅក្នុងកោសិកាទាំងអស់ លើកលែងតែកោសិកាឈាមក្រហម។ វាផ្ទុកពត៌មានទាំងអស់សម្រាប់មនុស្សដើម្បីវិវឌ្ឍន៍ឡើង។ ជាមួយគ្នានេះដែរ មានក្រូម៉ូសូមមួយគូយ៉ាងពិសេស ដែលកំណត់អំពីភេទរបស់មនុស្ស។

ក្រូម៉ូសូមខ្លីៗហៅថា តំណពូជ។ តំណពូជនីមួយៗបានបង្ហាញលក្ខណៈពិសេសដូចជាពណ៌ភ្នែកជាដើម។ ការបន្តពូជមួយចំនួនបានប្រព្រឹត្តទៅជាមួយនឹងតំណពូជដទៃទៀតដូច្នេះ វាមិនមែនជាការងាយស្រួលទេ ក្នុងការនិយាយថាតើវានឹងមានលទ្ធផលបែបណា។

បច្ចុប្បន្នអ្នកវិទ្យាសាស្រ្តជាច្រើននាក់កំពុងសិក្សាស្រាវជ្រាវអំពីតំណពូជទាំងអស់នៅក្នុងកោសិកាមនុស្ស ដែលនឹងផ្តល់គំរូមួយពិតប្រាកដស្តីអំពីមនុស្ស។

ដោយ៖ ហង្ស​ សុបញ្ញា

Most Popular

To Top