សុខភាព និង ផ្លូវភេទ

ម្តាយដែលបានបង្កើត កូនប្រុសងាយ ទទួលរងជំងឺផ្តាសាយ

todaysparent

ស្រ្តីមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុស ងាយនឹងប្រឈមមុខ នឹងការកើតជំងឺផ្តាសាយបំផុត នៅក្រោយពេល សម្រាលកូនរួច ។

ជាមួយគ្នានេះដែរ ករណីកើតជំងឺគ្រុនផ្តាសាយ ក្រោយពេលសម្រាល គឺជារឿងដែលតែងតែកើតឡើងស្ទើរតែទូទៅ ទៅហើយចំពោះស្រ្តីដែលជាម្តាយវ័យក្មេង ។

ក្រុមអ្នកស្រាវជ្រាវបាន ធ្វើការសាកសួរដល់ស្រ្តី ដែលជាម្តាយទាំងអស់ អំពីសុខភាព ស្ថានភាពរាងកាយ និង អាការឈឺចាប់ ព្រមទំាងសុខភាពផ្នែកស្មារតីថែមទៀត ។ លទ្ធផលក៏បានបង្ហាញឲ្យឃើញថា ស្រ្តីដែលបង្កើតបានកូនប្រុស មានសុខភាពទន់ខ្សោយជាងស្រ្តីដែលបង្កើតបានកូនស្រ្តី។

ដោយឡែក ស្រ្តីក្រោយពេលសម្រាល កូនស្រីរួចហើយ ពួកគេមានប្រែប្រួលអារម្មណ៍ និងស្មារតីនៅក្នុងកម្រិតស្រាល មួយតែប៉ុណ្ណោះ។ ចំណែកឯម្តាយដែលទទួលរងនូវបញ្ហាធ្ងន់ធ្ងរជាងនោះគឺ ម្តាយដែលបង្កើតកូនបាន កូនប្រុស។
ការខុសប្លែកគ្នាខាងផ្លូវចិត្តយ៉ាងអាថ៌កំបាំងនៅក្នុងខ្លួនរបស់ម្តាយ ចំពោះភេទរបស់កូនដែលបានបង្កើតមក ប្រុស ឬស្រីនោះ បានជះឥទ្ធិពលដល់សភាព ផ្លូវចិត្តរបស់គេ ពិសេសចំពោះស្រ្តីជាម្តាយដែលងាយ នឹងប្រឈមមុខ ចំពោះការប្រែប្រួល អារម្មណ៍ និងស្មារតីធ្ងន់ធ្ងរ ដែលជួយកាលអាចធ្វើឲ្យ ម្តាយឆ្កួតក៏ថាបាន ។

ស្ថានភាពនៃការប្រែប្រួលស្មារតី និងសុខភាពរបស់ស្រ្តីដែលបង្កើតបានកូនប្រុស ក៏មានមូលហេតុរបស់វាដែរ ដោយវាបានផ្តើមឡើងពីប្រភពនៃទំនាក់ទំនង មិនប្រកបដោយសុភមង្គល ជាមួយនឹងបុរសជាស្វាមី នៅក្នុងជីវិតរស់នៅប្រចាំ ថ្ងៃរបស់នាង ដែលអាចធ្វើឲ្យនាងមិនសប្បាយចិត្ត ដោយសារតែបញ្ហាគ្រួសារ។
ហេតុអ្វីឈឹចាប់ តាមរាងកាយ ក្រោយហាត់ប្រាណ?

មនុស្សមួយចំនួនប្រឈមមុខ និងអាការឈឺ ចាប់តាមរាងកាយ ក្រោយពេលហាត់ប្រាណរួច។ នេះអាចបណ្តាល មកពីមិនបានកំដៅសាច់ដុំ មុនពេលហាត់ប្រាណ ។ ការកម្តៅសាច់ដុំប្រហែល ៥-៧នាទីជាការធ្វើចលនាសន្លាក់ និងសាច់ដុំថ្នមៗ ដើម្បីផ្តល់ជាសញ្ញាដាស់តឿនរាងកាយថា នឹងត្រូវធ្វើការធ្ងន់។

ការកម្តៅសាច់ដុំនេះ ត្រូវធ្វើឡើងក្នុងលក្ខណៈយឺតៗសន្សឹមៗ និងសម្រាកសាច់ដុំមកវិញ មិនត្រូវធ្វើដោយឆាប់រហ័ស និងខ្លាំងក្លាពេកនោះទេ ដោយត្រូវធ្វើតាំងពីក្បាល ដល់ចុងជើងឲ្យសាច់ដុំយឺត តឹងមិនត្រូវអត់ដង្ហើម នៅពេលពន្យឺត សាច់ដុំនោះទេ។

ក្រោយពេលហាត់ប្រាណ រួចត្រូវសម្រាកប្រមាណ ៥- ៧ នាទី ដោយដើរយឺតៗ ដើម្បីបន្ថូរសាច់ដុំព្រម ទាំងជួយឲ្យបេះដូង និងសាច់ដុំមានតុល្យភាពឡើងវិញ។
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top