បណ្តាអ្នកទទួលទានស្រា ដែលចង់ដកកាយឆ្ងាយពីគ្រឿងស្រវឹង ឬចង់រំដោះខ្លួនចេញពីការញៀនស្រា អ្នកគួរតែបង្ហូរញើស ដើម្បីប្រឆាំង នឹងជាតិសុរានៅក្នុងរាងកាយ ។
មណ្ឌលព្យាបាលសម្រាប់ អ្នកផ្តាច់គ្រឿងស្រវឹង នៅស្កតឡេន ចក្រភពអង់គ្លេស បានរកឃើញ តាមរយៈការសិក្សាល់អ្នក ដែលមកទទួលការព្យាបាល ច្រើនជាង ១០០០នាក់ថា ការផ្តាច់គ្រឿងស្រវឹង ដោយការឲ្យអ្នកចូលខ្លួនមកតមស្រា ធ្វើការហាត់ប្រាណប្រភេទ ហេរ៉ូនអ៊ីន និងកាយសម្ព័ន្ធព្រមទាំងកីឡាហាត់ យកសាច់ដុំក្នុងរយៈពេល ៣ សប្តាហ៍គឺជាវិធីដ៏មានលទ្ធផលជាទីបំផុត ។
វិធីនេះជួយធ្វើឲ្យពួកគេមានស្មារតីខ្ពង់ខ្ពស់ មានមោទនភាព នឹងកំលាំងល្អបំផុត ដែលជាកត្តាសំខាន់ ក្នុងការជម្នះចិត្តខ្លួនឯង ឬជម្នះលើគ្រឿងស្រវឹង ។
ក្រៅពីនេះ វិធីដូចដែលបានពោលមកនេះ ថែមទាំងជួយបំបាត់អារម្មណ៍ រសាប់រសល់ អារម្មណ៍ស្រ្តេសបានទៀតផង។
ទឹកដោះគោជូរអាច ជួយព្យាបាលជំងឺមួយចំនួនអ្នក ដែលមានអាការៈរាគរួស ដោយសារតែមានមេរោគអតិសុខុមប្រាណ នៅក្នុងពោះវៀន ក៏ប៉ុន្តែ អតិសុខុមប្រាណនៅក្នុងទឹកដោះគោជូរ ឬ យ៉ាអួ ជាអ្នកកម្ចាត់អតិសុខុមប្រាណអាក្រក់ទាំងអស់ ទើបការទទួលទានយ៉ាអួ ធ្វើឲ្យអាការៈរាគរួស របស់អ្នកបានធូរស្រាលយ៉ាងឆាប់រហ័ស ។
វាមានជាតិខ្លាញ់តិច ហើយជាប្រភពរួមនៃសារធាតុអាហារសំខាន់ៗដល់ទៅ១១ប្រភេទ ដូចជា ជាតីអ៊ីយ៉ុត កាល់ស្យូម វីតាមីន B2 ប្រូតេអ៊ីន វីតាមីន B12 ទ្រីតូហ្វាន ប៉ូតាស្យូម ម៉ូលីបដែន ស័ង្កសី និងវីតាមីន B5 ។ ដូច្នេះហើយទើបអ្នកដែលទទួលទានយ៉ាអួជាប្រចាំមានអាយុវែង នឹងសុខភាពរឹងមាំ។
ទោះបីជាវាធ្វើពីទឹកដោះគោប៉ុន្តែ យ៉ាអួផ្តល់ជាតិប្រូតេអ៊ីន និងកាល់ស្យូម ខ្ពស់ជាងទឹកដោះគោធម្មតា។ ធម្មតាពោះវៀន មិនអាចរំលាយទឹកដោះគោបានទេ ប៉ុន្តែចំពោះយ៉ាអួ ពោះវៀនអាចរំលាយបានយ៉ាងស្រួល ព្រោះនៅក្នុងយ៉ាអួ មានជាតិអាស៊ីត ឡេកទិក ដែលជួយរំលាយជាតិកាល់ស្យូមឲ្យតូចជាងមុន ធ្វើឲ្យរាងកាយអាចប៊ឺតស្រូបយកទៅប្រើការបាន។
ជាតិកាលស្យូមខ្ពស់ ដែលបានពីយ៉ាអួ នឹងធ្វើឲ្យឆ្អឹងរឹមាំ ជួយការពារជំងឺពុកឆ្អឹង លើសឈាម ជំងឺមហារីកពោះវៀន និងជួយជំរុញប្រព័ន្ធដុតបំលែងថាមពល ធ្វើឲ្យអ្នកស្រកទំងន់ ដោយមិនមានអាការៈហេវហត់ទៀតផង។
ធ្វើឲ្យមាត់ស្អាត ជួយកម្ចាត់ក្លិនមាត់ និងជំងឺអញ្ចាញធ្មេញ ។ បង្កើនប្រព័ន្ធរាងកាយ ព្រោះបាក់តេរីក្នុងយ៉ាអួធ្វើឲ្យរាងកាយអាចធ្វើសំយោគវីតាមីន K និង B នៅក្នុងពោះវៀនបានយ៉ាងល្អ។