សុខភាព និង ផ្លូវភេទ

ការជក់បារីបង្កើនហានិភ័យ នៃបញ្ហាបន្តពូជមនុស្សស្រីខ្លាំងជាងមនុស្សបុរស

Xinhua

Tsinghua ៖ នេះបើយោងតាមការសិក្សាថ្មីមួយដោយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Tsinghua បាននិយាយថា ការជក់បារី និងការប៉ះពាល់នឹងផ្សែងបារីត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃភាពគ្មានកូន ការរលូតកូន ការផ្តល់កំណើតកម្រិតទាប ការសម្រាលកូនមិនគ្រប់ខែ និងលទ្ធផលនៃការមានផ្ទៃពោះមិនល្អផ្សេងទៀត យោងតាមការចេញផ្សាយពីគេហទំព័រ China Daily ។

ការសិក្សាបានរកឃើញថា ការប្រើប្រាស់ថ្នាំជក់ក្នុងចំណោមគូស្វាមីភរិយា ក្នុងនោះប្រពន្ធដែលមានអាយុពី ២០ ឆ្នាំដល់ ៤៩ឆ្នាំ និងដៃគូទាំង២មានទម្លាប់ជក់បារីបាននាំឲ្យបាត់បង់ចំនួនប្រជាជនសរុប ៩.៧លាននាក់ ដោយសារភាពគ្មានកូន ការរលូតកូន និងការសម្រាលកូន ។ ការប៉ះពាល់នឹងផ្សែងបារីបានបណ្តាលឲ្យទារកមិនទាន់កើតចំនួន១០.៨៥ លាននាក់។

លើសពីនេះ ការជក់បារី ឬដកដង្ហើមផ្សែងបារី បានបង្កើនហានិភ័យនៃការកើតមានកម្រិតទាប ការកើតមិនគ្រប់ខែ ជំងឺបេះដូងពីកំណើត និងជំងឺទឹកនោមផ្អែមពេលមានគភ៌ប្រហែល ២៥ ភាគរយទៅ ៧២ ភាគរយ។ ការសិក្សានេះត្រូវបានដឹកនាំដោយ លោក Li Zhihui សាស្ត្រាចារ្យមកពីសាលា Vanke នៃសាកលវិទ្យាល័យ Tsinghua ។ លោកបានវិភាគទិន្នន័យដែលប្រមូលបានពីការស្ទង់មតិការប្រើប្រាស់ថ្នាំជក់ជាសកល និងមូលដ្ឋានទិន្នន័យជាតិស្តីពីគ្រួសារចិន។

ទិន្នន័យដែលចេញផ្សាយដោយគណៈកម្មាធិការសុខភាពជាតិក្នុងឆ្នាំ ២០២១ បង្ហាញថា ប្រហែល ២៦.៦ ភាគរយនៃមនុស្សមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅ ឬជាង ៣០០លាននាក់បានជក់បារីក្នុងប្រទេសចិន។ បុរសម្នាក់ក្នុងចំណោម២នាក់ជាអ្នកជក់បារី ហើយ ៦៨.១ ភាគរយនៃចំនួនប្រជាជនសរុបរបស់ខ្លួនត្រូវបានប៉ះពាល់នឹងផ្សែងបារី។

ទន្ទឹមនឹងនេះ ប្រទេសជាតិកំពុងប្រឈមមុខនឹងអត្រាកំណើតទាប និងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការសម្រាលបន្ទុកថែទាំកុមារ និងលើកកម្ពស់ការអភិវឌ្ឍន៍ប្រជាសាស្រ្តប្រកបដោយគុណភាពខ្ពស់។ ការសិក្សានេះបានស្នើឲ្យអាជ្ញាធរអនុវត្តវិធានការគ្រប់គ្រងថ្នាំជក់ឲ្យកាន់តែខ្លាំង រួមទាំងការបង្កើនពន្ធថ្នាំជក់ និងការអនុវត្តគោលនយោបាយគ្មានផ្សែង។

វាត្រូវបានគេប៉ាន់ប្រមាណថា ការកើនឡើង ២០ ភាគរយនៃតម្លៃបារីនឹងកាត់បន្ថយអត្រានៃការជក់បារីក្នុងចំណោមមនុស្សពេញវ័យចំនួន ៣.២ ភាគរយបណ្តាលឲ្យទារកទើបនឹងកើតចំនួន ១.៣ លាននាក់បន្ថែមទៀត និងការពារជាង ៦៨០,០០០ ករណីនៃលទ្ធផលមិនល្អនៃការមានផ្ទៃពោះ៕

Most Popular

To Top