ជប៉ុន៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បុគ្គលិកសាលារដ្ឋចំនួន ៣២០ នាក់ក្នុងប្រទេសជប៉ុនត្រូវបានផ្តន្ទាទោសពីបទរំលោភបំពានផ្លូវភេទក្នុងឆ្នាំសារពើពន្ធចុងក្រោយដែលជាកំណត់ត្រាខ្ពស់បំផុតមួយយោងតាមការស្ទង់មតិរបស់ក្រសួងអប់រំជប៉ុន។
នេះបើតាមកាសែត Straits Times បាននិយាយថា ការស្ទង់មតិបានចេញផ្សាយកាលពីសប្តាហ៍មុនបាននិយាយថា ការដាក់ទណ្ឌកម្ម រួមមាននាយកសាលា គ្រូបង្រៀន និងអ្នកគ្រប់គ្រងអន្តេវាសិកដ្ឋាន ដែលបានប្រព្រឹត្តបទល្មើសចាប់ពីខែមេសា ឆ្នាំ ២០២៣ ដល់ខែមីនា ឆ្នាំ ២០២៤ ។
ប្រហែលពាក់កណ្តាលនៃពួកគាត់ ត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទហិង្សាផ្លូវភេទលើកុមារ ហើយ ១៥៥ នាក់ត្រូវបានបណ្តេញចេញពីមុខតំណែងរបស់ពួកគាត់។
ក្រសួងបាននិយាយថា ជាងពាក់កណ្តាលនៃការរំលោភបំពានត្រូវបានប្រព្រឹត្តនៅសាលារៀន ហើយករណីភាគច្រើនពាក់ព័ន្ធនឹងសិស្សវិទ្យាល័យដែលមានអាយុពី ១៣-១៥ ឆ្នាំ។ បើប្រៀបធៀបទៅនឹងរយៈពេលមុន ចំនួនបុគ្គលិកសាលាដែលបានប្រព្រឹត្តបទល្មើសទាក់ទងនឹងផ្លូវភេទបានកើនឡើងចំនួន ៧៩ បើទោះបីជាច្បាប់ដើម្បីការពារអំពើហិង្សាផ្លូវភេទពីបុគ្គលិកអប់រំបានចូលជាធរមាននៅខែមេសា ឆ្នាំ ២០២២ក៏ដោយ។
ច្បាប់តម្រូវឲ្យអាជ្ញាធរធ្វើការបណ្តុះបណ្តាលការបង្ការការរំលោភបំពានផ្លូវភេទលើបុគ្គលិកសាលា។ គ្រូបង្រៀនដែលបាត់បង់ការងារដោយសារការបំពានលើកុមារ ត្រូវបានដាក់កម្រិតមិនឲ្យត្រឡប់ទៅមុខតំណែងបង្រៀនវិញ។
សារព័ត៌មាន NHK បានរាយការណ៍ថា កាលពីដើមខែនេះ នាយកសាលាបឋមសិក្សានៅប្រទេសជប៉ុនត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៩ ឆ្នាំពីបទរំលោភផ្លូវភេទសិស្សម្នាក់ទៀតនៅសាលា មុនដែលលោកបានធ្វើការនៅប្រហែល ១៣ ឆ្នាំបន្ទាប់ពីឧក្រិដ្ឋកម្មនេះត្រូវបានប្រព្រឹត្ត៕