សុខភាព និង ផ្លូវភេទ

វិធីជៀសវាងការ ងងុយគេង និងស្ងាបក្នុងម៉ោងធ្វើការ

hindustantimes

ការមានអារម្មណ៏ថា ងងុយគេង និង ស្ងាបនៅពេលម៉ោងធ្វើការ ពិតជាសកម្មភាពដ៏រំខានខ្លាំងណាស់ ។ មិនតែប៉ុណ្ណោះវាអាចធ្វើឲ្យមានបរាជ័យ ក្នុងកិច្ចការរបស់អ្នក ពីព្រោះកាលណាអ្នកមានអារម្មណ៏ បែបនេះហើយ អ្នកមិនអាចផ្តោត អារម្មណ៏លើកិច្ចការ ដែលអ្នកត្រូវធ្វើនោះឡើយ។ ដូច្នេះអត្ថបទមួយនេះ នឹងបង្ហាញអ្នកអំពីវិធីមួយ ចំនួនដើម្បីជៀសវាងការស្ងាប និងមានអារម្មណ៏ងងុយគេក្នុងម៉ោងធ្វើការ។

១. ការទទួលទានអាហារៈ ពោះទទេរគឺបញ្ហាចំបងដែលធ្វើឲ្យអ្នកមានអារម្មណ៏ងងុយគេង។ ដូច្នេះអ្នកគួរតែទទួលទានអាហារឲ្យបានឆ្ងែតមុនពេលចូលធ្វើការ។

២. គេងឲ្យបានគ្រប់គ្រាន់នៅពេលយប់ៈ នេះក៏ជាបញ្ហាសំខាន់បំផុតផងដែរ ដោយអ្នកគួរតែគេងឲ្យបានគ្រប់៨ម៉ោង ជាប្រចាំ ទើបការទទួលទានដំនេករបស់អ្នកបានឆ្អែតល្អ។

៣. ទំពារស្ករកៅស៊ូឬ ញុំាចំណីកំដរមាត់ៈ ការធ្វើបែបវាជួយឲ្យខួរក្បាលរបស់អ្នកធ្វើសកម្មភាពបានល្អ។ ហើយប្រសិនបើអ្នកមានអារម្មណ៏ថាចង់ស្ងាប ចូរអ្នកដកដង្ហើមឲ្យវែងៗ។

៤. កុំគិតច្រើនពេកនៅពេលដែលអ្នកមានអារម្មណ៏ថាអស់កម្លាំងៈ នៅពេលដែលអ្នកធ្វើការហត់ខ្លាំងពេក វាក៏អាចធ្វើឲ្យអ្នកមានអារម្មណ៏ថាងងុយគេងបានដែរ។
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top