(អង់គ្លេស)៖ នាពេលបច្ចុប្បន្ន ជំងឺពុកឆ្អឹង ជាជំងឺដែលសង្កេត ឃើញកើតមានច្រើនបំផុត ចំពោះមនុស្សវ័យចំណាស់ មិនថាប្រុស ឬ ស្រីនោះឡើយ។ ដូច្នេះដើម្បីជៀសវាង នៃការកើតជំងឺនេះ អ្នកគួរតែចាប់ផ្តើមថែរក្សាខ្លួនតាំងពីដំបូងៗ។
អ្នកអាចថែទាំខ្លួនឯង តាមរយៈការពិនិត្យដោយកាំរស្មី X ត្រង់បរិវេណឆ្អឹងខ្នង ឬ ត្រគាគ តាមបែបធម្មជាតិ ឬម្យ៉ាងទៀត តាមរយៈការពិនិត្យកំហាប់ឆ្អឹង។ ក្នុងនោះវិធីថែទាំងខ្លួនផ្សេងៗទៀតរួមមាន៖
១. អាហារៈ
ដោយការទទួលទាន អាហារសម្បូរជាតិកាល់ស្យូម វីតាមីន D និង អំបិលរ៉ែឲ្យបានច្រើនក្នុងនោះមានត្រីតូចៗ បង្គា ទឹកដោះគោ បន្លែ ផ្លែឈើ ខ្លាញ់ ថ្លើម ត្រី ឬធញ្ញជាតិជាដើម។ ត្រូវកាត់បន្ថយអាហារដែលធ្វើឲ្យប៉ះពាល់ដល់កំហាប់ឆ្អឹង ដូចជាកាហ្វេបារី តែ បារី ស្រា និងអាហារប្រៃជាដើម។
២.អាហារបន្ថែមៈ
ភាគច្រើនមនុស្សវ័យចំណាស់ ទទួលអាហារបានតិច ជាងមុនធ្វើឲ្យរាងកាយទទួល បានសារធាតុអាហារ កាន់តែតិចទៅតាមនោះដែរ។
ដំណើរការរបស់ថ្លើម និងតម្រងនោមចាប់ផ្តើមចុះខ្សោយ ដូចនេះហើយអ្នកគួរទទួលទានពពួកអាហារបន្ថែម ដូចជាកាល់ស្យូម វីតាមីន D ឬអំបិលរ៉ែ នានាជាដើម។
៣. ហាត់ប្រាណៈ
ដើម្បីជួយបង្កើនកំហាប់ឆ្អឹង ដូចជាការហាត់ ប្រាណដើរញាប់ៗ រត់ត្រឹកៗ រាំ ឬលើកទម្ងន់ជាដើម។ គួរហាត់ប្រាណឲ្យ បានប្រហែល ៣០ នាទីជារៀងរាល់ថ្ងៃ ឬយ៉ាងតិចមួយថ្ងៃរំលងមួយថ្ងៃ។
៤.ប៉ះនិងពន្លឺថ្ងៃៈ
ដើម្បីឲ្យស្បែកបានផលិតវីតាមីន D ជាពិសេស ពន្លឹថ្ងៃ នាពេលព្រឹក តែកុំភ្លេចលាបក្រែមការពាកម្តៅថ្ងៃ លើមុខ និងគល់កផងដែរ។
៥. គ្រប់គ្រងទម្ងន់ឲ្យថេរៈ
កុំឲ្យស្គម ឬធាត់ពេក ព្រោះវាអាច ប៉ះពាល់ដល់សុខភាព ជាពិសេស គឺកំហាប់ឆ្អឹងតែម្តង។