សុខភាព និង ផ្លូវភេទ

មកដឹងពីអត្ថប្រយោជន៍ នៃផ្លែឈើក្រៀម

យើងសុទ្ធតែធ្លាប់ដឹង មកហើយពីអត្ថប្រយោជន៍ នៃផ្លែឈើស្រស់ ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថា ផ្លែឈើក្រៀម ក៏មានអត្ថប្រយោជន៍ដែរ ។

-ទំពាំងបាយជូរក្រៀម ទំពាំងបាយជូរក្រៀមនេះ គឺ ល្អដូចជាទំពាំងបាយ ជូរស្រស់អញ្ចឹង វាមានសារធាតុ ដែលអាចជួយប៉ូវឈាម ក្នុងរាងកាយអ្នក ជាពិសេសនារីគួរ តែបរិភោគមុនពេលមករដូវ និងក្រោយពេលអស់រដូវ វានឹងធ្វើឲ្យអ្នកចៀសពីជំងឺខ្វះឈាមក្រោយពេលមករដូវ ម្យ៉ាងទៀតវាក៏អាចជួយ ការពារសម្រស់អ្នកដែរ ជាងនេះទៅទៀត វាមានសារធាតុចិញ្ចឹមជាច្រើនដែលអាច ជួយធ្វើឲ្យអ្នកមានសុខភាពរឹងមាំ ។

-ដំណាប់ដំឡូងផ្អែមក្រៀម នៅក្នុងដំឡូងផ្អែម ដែលគេយកមកធ្វើជាផ្លែឈើក្រៀមនេះ វាមានសារធាតុជាច្រើន រួមជាមួយវីតាមីនជាច្រើន ដែលអាចជួយពង្រឹង ប្រព័ន្ធការពាររាងកាយ អ្នកឲ្យកាន់តែរឹងមាំ ម្យ៉ាងទៀតវានឹងជួយ ពន្យារភាពចាស់នៃស្បែកអ្នក ដូចនេះនារីគ្រប់រូបគួរតែពិសារវា ។

-ដំណាប់ស្វាយក្រៀម នៅក្នុងដំណាប់ ស្វាយនេះមានសារធាតុ ដែលអាចជួយព្យាបាលជំងឺក្អកអ្នកបាន ជាពិសេសអ្នក ដែលមានស្លេស្មច្រើន ម្យ៉ាងទៀតវាក៏អាចជួយក្រពះ ឲ្យរំលាយអាហារបានលឿនដែរ ដោយសារតែវាជួយជំរុញ ឲ្យក្រពះ និងពោះវៀនអ្នកដំណើរការ បានល្អ ថែមទាំងជួយបញ្ចេញជាតិ ពុលចេញមកក្រៅបានទៀតផង ដូចនេះចូលនារីគ្រប់រូប ពិសារវាដើម្បីទទួលបានសុខភាពល្អ។

-ដំណាប់ចេកក្រៀម នៅពេលដែលអ្នកបរិភោគ ដំណាប់ចេកនេះរួច វានឹង ជួយថែរក្សាសម្រស់ អ្នកតាមរយៈ បញ្ចេញជាតិ ពុលចេញមកក្រៅ នោះសុខភាព អ្នកនឹងល្អដូចគ្នា ម្យ៉ាងទៀតចំពោះអ្នក ដែលអង្គុយធ្វើការនៅមុខកុំព្យូទ័រ គួរតែបរិភោគ វាមួយថ្ងៃបន្តិច នោះវានឹងជួយការពារភ្នែកអ្នកដូចគ្នា ។

Most Popular

To Top