សុខភាព និង ផ្លូវភេទ

លក្ខខណ្ឌ ៣យ៉ាង ដែលនាំឲ្យមានការរំខាន ដល់ការទទួលទានដំណេក

ត្រឹមតែប៉ុន្មានភាករយប៉ុណ្ណោះ នៃអ្នកដែលមាន រោគចង់តែគេង តាំងពីព្រឹកទល់ល្ងាចមានមួលហេតុ ទាក់ទងនិងវិបត្តិផ្លូវចិត្ត ក្រៅពីនោះស្ទើរតែ ៨៥ភាគរយទៅហើយ នៃអ្នកដែលមានវិបត្តិទទួលទាន ដំណេកមានទំនាក់ទំនង និងលក្ខខណ្ឌក្នុងចំនោមទាំង៣គឺៈ

១. ស្ទះផ្លូវដង្ហើមនៅពេលគេងលក់
គឺជាវិបត្តិ នៃការដកដង្ហើមមួយ ដែលជានិច្ចជាកាល បណ្តាលមកពីមានការស្ទះភាគខ្លះ នៅត្រង់ផ្នែកក្រោយនៃបំពង់ក
ហើយជាទូទៅវាច្រើន កើតនៅលើបុរសវ័យ កណ្តាលដែលធាត់ ហើយមានសម្ពាធឈាមខ្ពស់ ។ ការស្ទះផ្លូវដង្ហើមនៅពេលដេក លក់នេះត្រូវបានគេកត់សម្គាល់បានដោយសារស្នូរស្រមុកខ្លាំង
ដែលជួនកាលអាចធ្វើឲ្យភ្ញាក់អ្នកជិតខាង ។

២. ចង់តែគេងភ្លាមមិនអាចទប់បាន
ប្រមាណជា ៧៥ភាគរយ នៃករណីនេះកើតឡើង ដោយការបាត់បង់នូវកម្លាំង សាច់ដុំមួយរំពេច ។
អ្នកដែលមានករណីនេះ ខ្លះមានការមរមើរមមាយ ចម្លែកមុននឹងគេងលក់ ហើយសាច់ដុំមានការបាត់បង់ នូវកម្លាំងកន្ត្រាក់រហូតដល់ពេលភ្ញាក់ឡើង។

៣. ការកន្រ្តាក់មិនប្រក្រតី នៃសាច់ដុំកំភួនជើង ក្នុងពេលដឹកលក់ ករណីនេះបង្ហាញឡើង ប្រហែលជា ១០ភាគរយ នៃករណីចង់តែគេងពីព្រឹកដល់ល្ងាច។

Most Popular

To Top